ប្រជាពលរដ្ឋស្វាគមន៍ជនសង្ស័យចោរលួចម៉ូតូម្នាក់យ៉ាងចាស់ដៃបន្ទាប់ពីធ្វើសកម្មភាពហើយម្ចាស់គេទាន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ ជនសង្ស័យជាចោរលួចកាច់សោករម៉ូតូម្នាក់ត្រូវបានប្រជាពលរដ្ឋនៅផ្សារសួង ស្វាគមន៍ម្នាក់១ដៃ១ជើងចង់ដង្ហើមចង្រិតមុននិងប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាល បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចកាច់សោករម៉ូតូគេហើយតែមិនសំរេចដោយសារម្ចាស់គេទាន់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៨:៣០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ចំណុចភូមិសួង សង្កាត់សួង ក្រុងសួង មាន ខេត្តត្បូងឃ្មំុ។
លោក ឈន សុធន អធិការក្រុងសួងបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ចយ ពៅ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិពោង ឃុំទួលសូភី ស្រុកអូររាំងឪ បានធ្វើសកម្មភាពលួច យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ប៉ែន ស្រស់ ភេទស្រី អាយុ៤៧ឆ្នាំ ជាតិខ្មែរ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង។ លោកបន្តថាពេលជនសង្ស័យកំពុងធ្វើសកម្មភាពក៏ត្រូវម្ចាស់គេទាន់ហើយក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងផ្សារជួយចាប់ហើយក៏ស្វាគមន៍ម្នាក់១ដៃ១ជើងបណ្តាលឲ្យរងរបួសយ៉ាងដំណំផងដែរ។

បច្ចុប្បន្នករណីនេះសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាន នគរបាលក្រុងសួងដើម្បីចាត់ការតាមនីតិវិធី៕

image image image image image

...

ដោយ៖វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print