លោក អាល់អាសាដ ចោទប្រកាន់អាមេរិកថាបានប្រើប្រាស់កិច្ចព្រមព្រៀងឈប់បាញ់ដើម្បីការពារក្រុមភេរវកម្ម

ចែករំលែក៖

ប្រធានាធិបតីស៊ីរីលោកបាសា អាល់អា សាដ បានប្រកាសថា អាមេរិកនិងលោកខាងលិចបានប្រើប្រាស់កិច្ចព្រមព្រៀងឈប់ បាញ់ដើម្បីការពារក្រុមភេរវកម្មនៅទីនេះ។

នៅក្នុងបទសម្ភាសន៍មួយប្រធានាធិបតីស៊ីរីបានបញ្ជាក់ថា បណ្តាប្រទេសលោក ខាងលិច ពិសេសគឺអាមេរិកបានប្រើប្រាស់ក្រុមភេរវកម្មធ្វើជាកូនអុកនយោបាយដើម្បី ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក អាល់អាសាដ បង្ហាញពីមន្ទិលសង្ស័យទៅលើប្រទេសលោកខាងលិចដែល តែងតែលើកឡើងពីការចាំបាច់ត្រូវតែបញ្ចប់ សង្គ្រាមនៅក្នុងប្រទេសស៊ីរី។ លោក អា សាដបញ្ជាក់ថា «អាមេរិកតែងតែស្នើឲ្យ មានបទឈប់បាញ់ពេលដែលក្រុមទាហាន ភេរវកម្មមានសញ្ញាចុះខ្សោយមិនអាចទប់ទល់នឹងទាហានរដ្ឋាភិបាលស៊ីរីបានពេលនោះអាមេរិកជំរុញឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ ហើយបានជួយដល់ក្រុមនោះដោយសម្ងាត់ទាំងអាវុធនិងស្បៀងអាហារចាំបាច់។ ទាំងនោះហើយទើបធ្វើឲ្យក្រុមភេរវកម្មកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅ មួយថ្ងៃ។ បើគ្មានការជួយពីប្រទេសលោកខាងលិចទេនោះក្រុមភេរវកម្មក៏មិនអាច តស៊ូរហូតមកទល់ពេលនេះដែរ»។

មេដឹកនាំស៊ីរីបានបញ្ជាក់ទៀតថា សង្គ្រាម វាយប្រហារនៅក្នុងប្រទេសរបស់លោក បានឈានចូលដល់ឆ្នាំទី៦ហើយ ហើយ អាចនឹងបន្តអូសបន្លាយយូរទៀត ដោយសារតែក្រុមប្រឆាំងនៅស៊ីរីទទួលបានការជួយជាច្រើនពីអាមេរិក សាវឌីអារ៉ាប៊ី ទួរគី និងកាតារជាដើម ។
លោក អាល់អាសាដ បានបញ្ជាក់ទៀត ថា ទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តរបស់ខ្លួនកំពុងតែធ្វើសង្គ្រាមប្រឆាំងស៊ីរី និងសម្ពន្ធ មិត្តរបស់ស៊ីរីគឺរុស្ស៊ីនិងអីុរ៉ង់មិនមែនក្រុមភេរវកម្មឡើយ។

តាមតួលេខរបស់អង្គការសហប្រជាជាតិ ពលរដ្ឋស៊ីរីជាង៣សែននាក់ស្លាប់និងជាងពាក់កណ្តាលបាត់បង់ផ្ទះសម្បែងនៅក្នុងសង្គ្រាមនាពេលកន្លងមក៕

ong_assad

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print