វិភាគព័ត៌មានអន្តរជាតិ៖ «ព្យាករណ៍ពីការស្លាប់» ក្នុងមហាសង្គ្រាមប្រទេសរុស្ស៊ី-អង្គការណាតូឆ្នាំ២០១៧?

ចែករំលែក៖

ទ្រឹស្តីពីសង្គ្រាមបរមាណូរវាងរុស្ស៊ីនឹងណាតូត្រូវបានមេទ័ព និងមន្ត្រីជាន់ខ្ពស់ អាមេរិក និងអឺរ៉ុបក៏ដូចរុស្ស៊ីធ្លាប់បានលើកឡើងជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយ នេះ។

មេទ័ពចូលនិវត្តន៍ព្រមានពីសង្គ្រាមរុស្ស៊ី-ណាតូឆ្នាំ២០១៧«ព្យាករណ៍ពីការស្លាប់» ត្រូវបានលោក Richard Shirreff មេទ័ពចូលនិវត្តន៍បានលើកឡើងនៅក្នុងសៀវភៅ «2017 war with Russia» (សង្គ្រាមជាមួយរុស្ស៊ីឆ្នាំ២០១៧) ជាមួយនឹងពាក្យ An Urgent Worning From Senior Military Command (ការ ព្រមានបន្ទាន់ពីមេបញ្ជាការយោធាជាន់ ខ្ពស់)។ នៅក្នុងសៀវភៅនោះមេទ័ពចូលនិវត្តន៍ជនជាតិអង់គ្លេសលោក Richard Shirreff បញ្ជាក់ថា ការព្យាករណ៍របស់លោកពឹងផ្អែកទៅលើតួលេខមានពិត និងទស្សនៈ Logoc ដែលមាននៅលើមូលដ្ឋាននៃការប្រែប្រួលកាន់តែអាក្រក់ទៅនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ីនឹងណាតូ ប៉ុន្មាន ឆ្នាំចុងក្រោយនេះ។

អតីតមេទ័ព Richard Shirreff ធ្លាប់ កាន់តំណែងជាមេបញ្ជាការរងអង្គការណាតូ នៅអឺរ៉ុបកាលពីឆ្នាំ២០១១ដល់ឆ្នាំ២០១៤ បានប្រមានថា សង្គ្រាមរវាងរុស្ស៊ីនឹងណាតូក្នុងឆ្នាំ២០១៧ នឹងកើតឡើង ហើយកាន់ តែសាហាវ និងគ្រោះថ្នាក់ដល់អឺរ៉ុបដោយសារតែនោះជាសង្គ្រាមបរមាណូដេលចាប់ផ្តើមចេញពីរុស្ស៊ី។

តាមប្រសាសន៍លោក Richard Shirreff ថា នៅឆ្នាំ២០១៧រុស្ស៊ីនឹងវាយប្រហារ គ្រប់គ្រងប្រទេសជិតខាងរបស់ខ្លួន ដូចជា អ៊ុយក្រែន ក្រោយមកនឹងមានប្រទេស៣ទៀតដែលជាសមាជិករបស់ណាតូ ស្ថិតនៅតំបន់បាល់ទិកដែលមានឡាត់វៀ, លី ទុយអានៀ និងអីស្តូនៀ។
លោក Richard Shirreff បញ្ជាក់ទៀត ថា វិវាទរវាងភាគីទាំងពីរអាចជំរុញឲ្យមានសង្គ្រាមឈ្លានពានពីរុស្ស៊ីនៅព្រំដែនអឺរ៉ុប ដោយសារតែទីក្រុងមូស្គូឆ្លើយតបទៅនិងអ្វីដែលវិមានក្រិមឡាំង តែងតែចាត់ទុកថា «ណាតូកំពុងតែអនុវត្តគោលនយោបាយឡោមព័ទ្ធរុស្ស៊ី»។ មួយវិញទៀតនោះជា ឱកាសរបស់រុស្ស៊ីដើម្បីពង្រីកឥទ្ធិពលដូចកាលសម័យសហភាពសូវៀតពេលណាតូកំពុងតែទន់ខ្សោយគឺជាឱកាសកម្រមាន របស់រុស្ស៊ី។

ប៉ុន្តែលោក Richard Shirreff បាន បញ្ជាក់ទៀតថា ប្រសិនបើទីក្រុងមូស្គូប្រើប្រាស់កម្លាំងយោធាធម្មតាដើម្បីប្រឆាំង សមាជិកណាតូនឹងពិបាកយកឈ្នះណាតូណាស់ ដោយសម្ពន្ធមិត្តយោធានេះមាន កម្លាំងទាហានច្រើន និងអាវុធទំនើបផង ដែរ។ ដូច្នេះរុស្ស៊ីនឹងមិនប្រើប្រាស់អាវុធ ធម្មតានៅក្នុងសង្គ្រាមនោះឡើយគឺប្រើប្រាស់ អាវុធបរមាណូតែម្តងទើបអាចយកឈ្នះណាតូបាន។

កន្លងមកអតីតមេទ័ពរបស់អាមេរិក លោក Wesley Clark ក៏បានលើកឡើងពីសង្គ្រាមរវាងរុស្ស៊ីនឹងណាតូ។ លោក Wesley Clark បញ្ជាក់ថា រុស្ស៊ីបានត្រៀមលក្ខណៈក្នុងការប្រើប្រាស់អាវុធបរមាណូវាយ ប្រហារទៅលើទីតាំងប្រទេសសមាជិកណាតូ។ លោកបន្តទៀតថា ប្រទេសដំបូងដែលទទួលរងនូវគ្រាប់បែកបរមាណូនោះគឺទីក្រុង Warsaw ប្រទេសប៉ូឡូញ។ ក្រោយ មករុស្ស៊ីនឹងរង់ចាំការចុះចាញ់ពីណាតូ ហើយបើណាតូមិនព្រមចុះចាញ់ទេ រុស្ស៊ី នឹងបង្កើនការវាយប្រហារជាលើកទី២។

នៅក្នុងពិធីតែងតាំងមេបញ្ជាការកង ទ័ពណាតូ និងមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុប រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បានបង្ហាញក្តីបារម្ភពីសង្គ្រាមវាយប្រហារដោយគ្រាប់បែកបរមាណូរបស់រុស្ស៊ីទៅលើតំបន់អឺរ៉ុប។ ជាមួយ គ្នានោះអាមេរិកនិងណាតូក៏បានពិភាក្សា ពិការវាយបកវិញដោយបរមាណូទៅលើទីក្រុងមូស្គូប្រទេសរុស្ស៊ីដែរ។

យុទ្ធសាស្ត្រវាយប្រហារគ្នាដោយអាវុធបរមាណូរវាងណាតូនឹងរុស្ស៊ីត្រូវបាន បណ្តាញព័ត៌មាន BBC បានបង្កើតឡើងទៅជាឈុតវាយប្រហារបរមាណូនៅក្នុងខ្សែភាពយន្ត។ ក្នុងនោះភាពតានតឹងឈាន ដល់សង្គ្រាមបរមាណូ ហើយទីប្រឹក្សាជាន់ខ្ពស់របស់ណាតូបានលើកឡើងពីយុទ្ធ សាស្ត្រកម្ទេចទីក្រុងធំៗរបស់រុស្ស៊ីដោយប្រើប្រាស់កាំជ្រួចមីស៊ីលបរមាណូបាញ់ ចេញពីនាវាមុជទឹក Trident II D5 របស់ អាមេរិក និងនាវាមុជទឹករបស់ណាតូ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ប្រសិនបើមានសង្គ្រាមបរមាណូកើតឡើងនោះនឹងក្លាយទៅជាសោកនាដកម្ម ពិភពលោកដោយអាមេរិកនិងណាតូមិនងាយចុះចាញ់រុស្ស៊ីនោះឡើយ។ បើទោះបីណាតូចុះចាញ់ក៏អាមេរិកមិនព្រមចាញ់ដែរ គឺវាយប្រហារដល់ទីបញ្ចប់នៅទីបំផុត សង្គ្រាមនឹងក្លាយទៅជាសង្គ្រាមលោកលើក ទី៣ បង្កវិនាសកម្មនៅលើភពផែនដីទាំងមូល។

ប្រសិនបើសង្គ្រាមបរមាណូរវាងរុស្ស៊ីនឹង ណាតូអាមេរិកកើតឡើងនៅឆ្នាំ២០១៧ មែននោះប្រទេសដទៃទៀតដែលមានកម្លាំង យោធាខ្លាំង ដូចជាចិន ជាដើមអាចនឹងឆ្លៀត ឱកាសនោះវាយប្រហារដណ្តើមគ្រប់គ្រងប្រទេសតូចៗដែលមានវិវាទ។ កត្តាទាំងនោះហើយអាចធ្វើឲ្យមានសង្គ្រាមឈ្លានពាន បែងចែកពិភពលោកគ្រប់គ្រងសាជាថ្មីរបស់ប្រទេសមហាអំណាចយោធា។ ក្រោយពេលសង្គ្រាមបញ្ចប់មនុស្សនៅលើភពផែនដីនឹងត្រូវបាត់បង់ជាច្រើន សន្តិសុខ សណ្តាប់ធ្នាប់ពិភពលោកនឹងត្រូវបានរៀបចំឡើងវិញដោយអ្នកដែលឈ្នះសង្គ្រាម។
ការណ៍ដែលអតីតមេទ័ពអ្នកវិភាគលើកឡើងពីសង្គ្រាមបរមាណូរវាងរុស្ស៊ីនឹងណាតូនោះក្រោយពេលដែលរុស្ស៊ីបាន ត្រៀមលក្ខណៈរួចរាល់រង់ចាំតែពេលវេលាប៉ុណ្ណោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះរុស្ស៊ីបានខិតខំហ្វឹកហាត់កម្លាំងយោធា ក្នុងការធ្វើសង្គ្រាមដណ្តើមមហាអំណាច មកគ្រប់គ្រងវិញ។

រុស្ស៊ីបានត្រៀមសម្រាប់សង្គ្រាមបរមាណូរួចរាល់ ហើយត្រៀមទាំងយុទ្ធសាស្ត្រនៃការវាយបករបស់អាមេរិកនិងណាតូទៅលើទីក្រុងធំៗរបស់រុស្ស៊ីដូចជាទីក្រុងមូស្គូជាដើម។ ទាំងនោះបានជាប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានចេញបញ្ជាឲ្យសាងសង់លេណដ្ឋានសម្រាប់ពលរដ្ឋលាក់ខ្លួនពេលសង្គ្រាមបរមាណូកើតឡើង។ មិនត្រឹម តែប៉ុណ្ណោះពលរដ្ឋរុស្ស៊ីបានហ្វឹកហាត់ក្នុងការរត់ភៀសខ្លួនទៅកន្លែងសុវត្ថភាព។ ក្នុង រយៈ៥ទៅ១០នាទីមុនការវាយប្រហារកើត ឡើងពលរដ្ឋរុស្ស៊ីអាចរត់ចូលទៅលាក់ខ្លួននៅក្នុងលេណដ្ឋានប្រកបដោយសុវត្ថិភាព។

ទាំងនោះហើយទើបប្រធានាធិបតីរុស្ស៊ីមិនខ្លាចពីសង្គ្រាមបរមាណូកើតឡើងឡើយ ហើយរុស្ស៊ីនឹងប្រើប្រាស់បរមាណូ វាយប្រហារណាតូមុនពេលណាតូវាយ ប្រហាររុស្ស៊ី។ កន្លងមកមានតែអាមេរិក ប៉ុណ្ណោះដែលបានប្រើប្រាស់បរមាណូវាយប្រហារនៅក្នុងសង្គ្រាមលោកលើកទីពីរ ដោយបង្ខំឲ្យជប៉ុនចុះចាញ់ក្រោយអាមេរិកទម្លាក់គ្រាប់ទីពីរ។ នៅពេលខាងមុខរុស្ស៊ីក៏នឹងធ្វើដូច្នោះដែរទៅលើប្រទេសសមា ជិកណាតូ៕

14971321_610835645754935_2096935049_n

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print