កីឡាចំបាប់គ្មានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅម៉ាឡេស៊ីឆ្នាំ២០១៧ទេ

ចែករំលែក៖

ភ្នំពេញ៖ លោក ខេស៊ី បាណេន អនុ ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបាន សម្តែងការសោកស្តាយចំពោះព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីឆ្នាំ ២០១៧ដែលគ្មានវត្តមានកីឡាចំបាប់។ លោកលើកឡើងបែបនេះក្រោយបញ្ចប់ការប្រកួតកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១កាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។

លោក ខេស៊ី បាណេន មានប្រសាសន៍ ថា ខ្ញុំសង្ឃឹមនិងជឿជាក់ចំពោះកីឡាករ កីឡាការិនី ចំបាប់កម្ពុជាអាចដណ្តើមយកមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាន់តែបានច្រើនជាងមុនតាមរយៈការប្រកួត កីឡាជាតិលើកទី១នេះ ពីព្រោះយើងមានកីឡាករកីឡាការិនីវ័យក្មេងដែលមានទេពកោសល្យច្រើន។ លោកបញ្ជាក់ថា ឆ្លងតាមការប្រកួតដោយភាពសុក្រឹតនិងយុត្តិធម៌ពីសំណាក់លោកចៅក្រមអាជ្ញាកណ្តាលដាក់ពិន្ទុក្នុងព្រឹត្តិការណ៍នេះយើងអាចនិយាយបានថា ចំបាប់ពិតជាមានការរីកចម្រើនខ្លាំងមែនទែនមួយរយៈពេលចុងក្រោយនេះ ។ មិនតែប៉ុណ្ណោះសមត្ថភាពមន្ត្រីបច្ចេកទេសក៏មានលក្ខណៈល្អប្រសើជាងមុនដែរ។ ជា មួយលទ្ធផលដ៏ប្រសើរនេះ លោក ខេស៊ី បាណេន បានសម្តែងការសោកស្តាយចំពោះ កីឡាករកីឡាការិនីចំបាប់កម្ពុជាក៏ដូចកីឡា ករកីឡាការិនីចំបាប់ប្រទេសដទៃទៀតដែលមិនត្រូវបានដាក់បញ្ចូលក្នុងព្រឹតិ្តការណ៍ ប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ខាងមុខនេះដោយសារតែកីឡាចំបាប់របស់ម្ចាស់ផ្ទះនេះមានលក្ខណៈអន់ខ្សោយពេក។ ប៉ុន្តែលោកសង្ឃឹមថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩ ចំបាប់កម្ពុជាអាចនិងបានចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់តំមបន់ដ៏ធំនេះ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១កីឡាករ កីឡាការិនីមកពីខេត្តពោធិ៍សាត់ដណ្តើមបានមេដាយមាសចំនួន៥គ្រឿងមេដាយប្រាក់១គ្រឿងនិងមេដាយសំរឹទ្ធិចំនួន៥គ្រឿង។ខេត្តកណ្តាលដណ្តើមបានមេដាយមាស៤គ្រឿង មេដាយប្រាក់២ គ្រឿងនិងមេដាយសំរឹទ្ធិចំនួន៨គ្រឿង ។ រាជធានីភ្នំពេញ ដណ្តើមមេដាយមាសចំនួន៣គ្រឿងមេដាយប្រាក់៦គ្រឿង មេដាយសំរឹទ្ធិចំនួន៦គ្រឿង។ ខេត្តព្រៃវែងដណ្តើមបានមេដាយមាស ចំនួន៣គ្រឿង មេដាយប្រាក់ចំនួន៥គ្រឿងនិងមេដាយសំរឹទ្ធិចំនួន៧គ្រឿង និងខេត្ត កំពង់ឆ្នាំងដណ្តើមបានមេដាយមាសចំនួន១គ្រឿង មេដាយប្រាក់ចំនួន២គ្រឿងនិងមេដាយសំរឹទ្ធិចំនួន៧គ្រឿង៕

img_6760 %e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%81%e1%9f%81%e1%9e%9f%e1%9f%8a%e1%9e%b8 img_6754 img_6761 %e1%9e%80%e1%9f%92%e1%9e%9b%e1%9e%b7%e1%9e%94%e1%9e%85%e1%9f%86%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b-%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%92%e1%9e%b6%e1%9e%93%e1%9e%b8%e1%9e%97%e1%9f%92%e1%9e%93%e1%9f%86 %e1%9e%85%e1%9f%86%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print