សមត្ថកិច្ចឃាត់អ្នកបើកគ្រឿងចក្រឈូសឆាយដីព្រៃហាមឃាត់

ចែករំលែក៖

ខេត្តកំពង់ធំ៖ សកម្មភាពឈូសឆាយដីព្រៃអត់ច្បាប់នៅតែបន្តកើតមានបើទោះបីជាសមត្ថកិច្ចចុះបង្ក្រាបខ្លះៗក៏ដោយនៅតែមានការឃុបឃិតគ្នាឈូសឆាយដីព្រៃហាមឃាត់ដដែល។កាលពីរសៀលថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គ្រឿងចក្រមួយ គ្រឿងបានឈូសឆាយដីព្រៃស្ថិតនៅចំណុចព្រំប្រទល់ស្រុកសម្បូណ៌និងស្រុកប្រាសាទ បល្ល័ង្កខាងក្រោយភូមិខ្មាក់ ឃុំសាលាវិស័យ ត្រូវបានកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្ទោងចុះឃាត់ទុកបញ្ឈប់សកម្មភាព ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាគ្រឿងចក្រ១គ្រឿងនេះទើបតែ ចូលឈូសឆាយបាន២ថ្ងៃតែត្រូវបែករឿងដល់កម្លាំងសមត្ថកិច្ចជំនាញក្រោមការ បញ្ជាផ្ទាល់ពីលោកអ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ ទើបនៅរសៀលថ្ងៃទី៤ ខែ វិច្ឆិកាឆ្នាំ២០១៦ សមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើស្ទោងចុះទៅឃាត់គ្រឿងចក្រមិនឲ្យឈូសឆាយទេព្រមទាំងឃាត់ខ្លួនអ្នកបើកគ្រឿងចក្រយកទៅសាកសួរនៅសង្កាត់ រដ្ឋបាលព្រៃឈើប្រាសាទបល្ល័ង្ក ។

លោកតឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានឲ្យដឹងថា ចំពោះគ្រឿងចក្រមួយគ្រឿងនោះលោកបានបញ្ជាឲ្យ កម្លាំងផ្នែកស្ទោងឃាត់សិនរង់ចាំសាកសួរ រកឯកសារច្បាស់លាស់ ។ ចំណែកអ្នកបើក គ្រឿងចក្រម្នាក់នោះកំពុងតែសាកសួរនៅ រដ្ឋបាលព្រៃឈើ ។ លោកតឹប ញាតាបាន ឲ្យដឹងទៀតថា ម្ចាស់គ្រឿងចក្រឈ្មោះណាងបានសុំច្បាប់កាយដីយកទៅធ្វើផ្លូវតែបែរជាឲ្យកម្មករបើកគ្រឿងចក្រទៅឈូសឆាយដីព្រៃហាមឃាត់ទៅវិញ ។

ម្ចាស់គ្រឿងចក្រឈ្មោះណាងបានឆ្លើយថាគេបានស្នើសុំទៅអាជ្ញាធរស្រុកនិងមេឃុំរួចហើយព្រោះគ្រាន់តែឈូសកាយដី របស់គាត់សម្រាប់ធ្វើផ្លូវទេនិងយកកន្លែង ដាក់គ្រឿងចក្រផង ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំបានប្រាប់ថាលោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញចុះមើលផែន ទីចុចជីប៊ីអេស និងចាត់ការតាមផ្លូវច្បាប់ផ្លូវ ហើយ ៕

thom

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print