ឡានស្ទូចបុកឡិចស៊ីសRX300ចំពីចហៀងពេញទំហឹងរងការរូចខាតស្ទើរទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចស៊ីសRX៣០០មួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ ដោយសារតែត្រូវរថយន្តស្ទូចបុកចំពីជំហៀងគៀបជាប់អូសប្រមាណជាង១០ម៉ែត្រ ចំណែកម្ចាស់រងរបួសស្រាល កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៤៣២ កែងនឹងផ្លូវលេខ១៦៧ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តឡិចស៊ីស៣០០ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-7434 បើកតាមបណ្តោយផ្លូវលេខ១៦៧ ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស្ទូច បើកតាមបណ្តោយផ្លូវលេខ៤៣២ ពីលិចទៅកើតបានបុករថយន្តឡិចស៊ីស៣០០ចំពីជំហៀងពេញទំហឹង បណ្តាលឱ្យគៀបជាប់គ្នាអូសប្រមាណជាង១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រថយន្តរងរបួសស្រាល ។

ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ ចំណែករថយន្តទាំង២គ្រឿងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ភ្នំពេញរង់ចាំដោះស្រាយបន្ត ៕

img_5190 img_5189 img_5193 img_5191

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print