រន្ធត់! ជិះម៉ូតូលឿនជ្រុលបុកកុងតឺន័រពីក្រោយពេញទំហឹងស្លាប់ទាំង២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តកុងទីន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សាក្សីឲ្យដឹងថា នៅមុនពេលកើតហេតុគេបានយុវជន២នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-2074 ជិះឌុបគ្នាក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ៣៧១ ទិសដៅពីកើតទៅលិច ពេលមកដល់កន្លែងកើតហេតុបានជ្រុលទៅបុករថយន្តកុងទីន័រចំពីក្រោយពេញទំហឹង បណ្តាលអោយបែកក្បាលស្លាប់ទាំង២នាក់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅរកក្រុមគ្រួសាររបស់ជនរងគ្រោះដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូ និងរថយន្តសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

img_5093 img_5089 img_5088

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print