សង្ឃ២អង្គឈ្លោះប្រកែកគ្នាបង្កឲ្យកើតអំពើហិង្សាប្រើកាំបិតកាប់ប្រហាររងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណី ហិង្សាដោយចេតនា ដោយប្រើ កាំបិតកាប់គ្នារវាងសង្ឃ២អង្គ បណ្តាលឲ្យរងរបូសធ្ងន់ ស្ថិតនៅក្នុងវត្តពោធិ៍ដំណាក់ ភូមិជីណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា អ្នកបង្កឡើងដោយសង្ឃឈ្មោះ រិទ្ធ វុធ្ធី អាយុ១៨ឆ្នាំ ស្នាក់នៅវត្ត ខាងលើ បានយកកាំបិតព្រាកាប់ចំនួន២កាំបិតទៅលើលោកសង្ឃឈ្មោះ វណ្ណា សុខហេង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅវត្តកើតហេតុខាងលើបណ្តាលអោយរងរបួសចំបោះដៃផុត១កាំបិត ចំចិញ្ចើម១កាំបិត របួសធ្ងន់ ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ ខេត្តកំពង់ធំ។

ចំណែកលោកសង្ឃបង្កត្រូវបានកម្លាំងអធិការនគរបាលស្រុកស្ទោងឃាត់ខ្លួននាំយកទៅអធិការដ្ឋានធ្វើកំណត់ហេតុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

img_20161106_175353 img_20161106_175343 img-20161106-wa0035-768x1024 img-20161106-wa0033-768x576

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print