អតីតអ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់ប្តូរអាជីពមកជាកីឡាកាស

ចែករំលែក៖

កីឡាករ Tim Wiese អតីតអ្នកចាំទី ជម្រើសជាតិអាល្លឺម៉ង់បានសម្រេចចិត្តផ្លាស់ប្តូរអាជីពមកធ្វើជាកីឡាកាសវិញម្តង ។
Tim Wiese ដែលមានវ័យ៣៤ឆ្នាំបានចាប់ផ្តើមអាជីពបាល់ទាត់ក្នុងឆ្នាំ ១៩៩៩ លេងឲ្យក្រុម Fortuna Cologne ដល់ឆ្នាំ ២០០១ ។ បន្ទាប់មកផ្លាស់ទៅលេងក្នុង ក្រុម Kaiserslautern រហូតដល់ឆ្នាំ២០០៥ ។

ក្នុងឆ្នាំ២០០៥ដល់ឆ្នាំ២០១២គាត់លេងឲ្យក្រុម Werder Bremen ហើយបានបញ្ចប់អាជីពបាល់ទាត់ជាមួយនឹងក្រុម Hoffenheim ក្នុងឆ្នាំ២០១៤។

ចំណែកនៅក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់វិញគាត់ធ្លាប់លេងបាន៦ដងគឺពីអំឡុងឆ្នាំ២០០៨ដល់២០១២ ។

គាត់កំពុងតែហ្វឹកហាត់ជាកីឡាកាស អស់ជាច្រើនខែមកហើយ។ គាត់ក៏ត្រៀមខ្លួនរួចរាល់ផងដែរដើម្បីឡើងសង្វៀន កីឡាកាស ដោយមានរហស្សនាម ថា Triple H ដែលមានន័យថាអធិរាជស្តេច ៕

14961348_1254385384617920_1788600913_n

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print