នគរបាលក្រុងសួងឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័និងសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងអធិការនគរបាលក្រុងសួង ធ្វើការឃាត់ខ្លួនជាមួយវត្ថុតាងសង្ស័យជាសារធាតុញៀនមួយចំនួន។

ការឃាត់ខ្លួនជនសង្ស័យខាងលើរធ្វើឡើងកាលពីវេលាម៉ោង១៧ៈ០០នាទី ថ្ងៃទី៧ ខែវិច្ឆការ ឆ្នាំ២០១៦ នៅចំណុចភូមិតូង សង្កាត់_ក្រុងសួង ខេត្តត្បូងឃ្មំុ។

លោកវរសេនីយត្រី ឈន សុ ធន អធិការនគរបាលក្រុងសួងបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ស៊ុន វណ្ណា ហៅ ខ្លា ភេទប្រុស អាយុ២៩ឆ្នាំ ទី២ ឈ្មោះ ឈាន គា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ_ឃំុកន្លែងចាប់ខ្លួនខាងលើរ។ ។
លោកអធិការបន្តឲ្យដឹងថា ករណីនេះកម្លាំងជំនាញ ដកហូតវត្ថុតាង ថ្នាំញៀន ចំនួន ៦កញ្ចប់ (កញ្ចប់ធំ ១និងកញ្ចប់តូចចំនួន ៥) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១គ្រឿង និងថង់វេចខ្ចប់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននាំយកទៅកន្លែងអធិការដ្ឋានដើម្បីកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធី៕

image image image

...

ដោយ៖វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print