ស្រវឹងទាស់សំដីគ្នាវាយមួយប្រ៉ាវ អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះរត់បាត់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ បានអង្គុយផឹកសីុជាមួយគ្នា ពេលស្រវឹងរៀងខ្លួនខ្លាសម្តី ដោយម្នាក់ៗចង់ខ្លាំងរៀងខ្លួន ទើបទាស់ពាក្យសម្តីគ្នាបើកឆាកប្រយុទ្ធមួយប្រ៉ាវបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ បែកក្បាលសន្លប់ឈឹងនៅកន្លែង និងម្នាក់ទៀតគេចខ្លួនបាត់។

ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញ យុវជន២នាក់ ផឹកសុី លុះដល់ស្រវឹងរៀងខ្លួន សង្ស័យនិយាយទាស់សម្តីគ្នា ទើបងើបរៀងខ្លួន បបួលគ្នាសាកកម្លាំងមួយទល់នឹងមួយ ម្នាក់កាន់ដំបង ម្នាក់ទៀតកាន់បំពង់ទីប ដាក់គ្នាមួយប្រ៉ាវ អ្នកកាន់បំពង់ទីបសំពងទៅលើអ្នកកាន់ដំបងបណ្តាលឲ្យបែកក្បាលហូរឈាម ស្រោចខ្លួនសន្លប់ស្តូក រីឯអ្នកឈ្នះ វាយដណ្តើមបានជ័យជំនះហើយ មិនបង្អង់ឈរលើសង្វៀនទៀតទេ បិទសាប៊ូគូថ គេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះក្នុងស្ថានភាពរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋចាប់សែងដាក់លើខឿនមុខផ្ទះជួល រួចហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

image1 image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print