បុរសបែកថ្នាំ​ឈប់ឡានកណ្តាលផ្លូវចុះចាក់សាំងដុតចោលផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់សមត្ថកិច្ចមូលដ្ឋាននិងក្រុមសន្តិសុខធនាគារបានយកបំពង់ពន្លត់អគ្គីភ័យនាំគ្នាមកបាញ់ពន្លត់រថយន្តមួយគ្រឿងទាន់ពេល ដោយសារតែ បុរសម្នាក់សង្ស័យថាគាត់ញៀនថ្នាំ ខ្លាំងពេក ពេលដែលគាត់កំពុងតែបើករថយន្តមួយគ្រឿងម៉ាក Nissan Navaraសុខៗ ស្រាប់តែឈប់រថយន្តរបស់ខ្លួនរួចយកដបសាំងដែលទិញទុក៥ទៅ៦ដបយកមកចាក់ស្រោចត្រង់របាំងខាងក្រោយ ហើយដុតឆាប់ឆេះសន្ធោរសន្ធៅនៅខាងកើតព្រះសក្សមុនីចេតិយ្យ ទាំងកំរោលតែម្តង ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្លូវមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

បុរសដែលសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនក្រោយធ្វើសកម្មភាពដុតបំផ្លាញរថយន្តខ្លួនឯងនោះឈ្មោះសំ សារ៉េត ភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅខេត្តមណ្ឌលគិរី និងបានមកលេងភ្នំពេញរយៈពេល៤ទៅ៥ថ្ងៃមកហើយ និងជិះរថយន្តម៉ាកNissan Navara ពណ៌ខ្មៅ ប្រភេទ២បាំង ពាក់ស្លាកលេខភ្នំពេញ២N ៧០៥៣ ។

ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ បានបើករថយន្តមួយគ្រឿងម៉ាកនីសាន់ Navara ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សពីជើងទៅត្បូងលុះទៅដល់ខាងមុខព្រះសក្សមុនីចេតិយ្យស្រាប់តែបើកចូលចំណែកផ្លូវខាងឆ្វេងដៃហើយបានឈប់រថយន្តបើកឃ្លប់ខាងក្រោយយកដបសាំងដែលច្រកដាក់នឹងដបទឹកសុទ្ធ៤ទៅ៥ដបយកមកចាក់ស្រោចឃ្លប់ខាងក្រោយរួចកេះដែកកេះដុតបណ្តាលឲ្យឆេះសន្ធោរសន្ធៅបង្កជាកាភ្ញាក់ផ្អើលតែម្តង ។

ប្រភពព័ត៌មានបានបន្តទៀតថាក្នុងហេតុការណ៍នោះដែរសមត្ថកិច្ចមូលដ្ឋានបានប្រញ៉ាប់មកអន្តរាគមន៍ភ្លាមៗដើម្បីឲ្យក្រុមសន្តិសុខធនាគារវឌ្ឍនៈបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើនបំពង់ទើបរលត់ជាស្ថាពរវិញផងដែរ ចំណែកអ្នកបើកបរដែរបង្កឲ្យមានអគ្គីភ័យរូបនោះត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍វត្តភ្នំដើម្បីសួរនាំពីហេតុផងដែរ ។

បន្ទាប់ពីសមត្ថកិច្ចបញ្ចូលបុរសបែកថ្នាំនោះមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ រូបគាត់បានប្រាប់សមត្ថកិច្ចថារថយន្តនោះជារថយន្តរបស់គាត់ ហើយគាត់មានទីលំនៅខេត្តមណ្ឌគិរី និងបានមកភ្នំពេញ អស់រយៈពេល៤ទៅ៥ថ្ងៃមកហើយដោយស្នាក់នៅផ្ទះបងប្អូនខ្លះនិងខ្លះទៀតស្នាក់នៅផ្ទះមិត្តភ័ក្រ ។

បុរសរូបនោះបានបន្តទៀតថាមូលហេតុដែលធ្វើឲ្យគាត់ដុតរថយន្តខ្លួនឯងចោលនោះមកពីគាត់ប្រើប្រាស់ថ្នាំញៀនខ្លាំងពេក ទើបធ្វើឲ្យគាត់ភ្លេចភ្លាំងស្មារតីអស់ ហើយគាត់គ្រាន់តែចាំថា គាត់បានទិញសាំងដប៤ទៅបដដាក់គូទឡានពេលមកដល់កន្លែងកើតហេតុ ស្រាប់តែធ្វើឲ្យចិត្តគាត់ចង់ដុតរថយន្តគាត់ចោលតែម្តង ។

ក្រោយកើតហេតុបុរសម្ចាស់ដែលជាម្ចាស់រថយន្តរូបនោះ ត្រូវនគរបាលមូលដ្ឋានបញ្ជូនទៅសួរនាំបន្តនៅអធិការនគរបាលខណ្ឌដូនពេញផងដែរ ។ ដោយឡែករថយន្តត្រូវបានស្ទូចយកទៅរក្សានៅការិយាល័យចរាចរណ៍ទី២នៅខាងក្រោយវាំងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

image8-1 image7-3 image9 image5-8 image3-10 image4-11 image6-7

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print