នគរបាលខណ្ឌចំការមនចុះរដ្ឋបាលនៅដីឡូត៍មួយកន្លែងឃាត់ជនសង្ស័យ១២នាក់ ពាក់ព័ន្ធករណីលាក់ទុកដាវសាមូរ៉ៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១២នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីលាក់ទុកដាវសាមូរ៉ៃខុសច្បាប់ ខណៈកម្លាំងនគរបាលខណ្ឌចំការមន ចុះរដ្ឋបាលនៅប្លុកដីឡូត៍មួយកន្លែង កាលពីវេលាម៉ោង៩ និង៣០ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចដីឡូត៍មួយកន្លែងគ្មានលេខភូមិ១ ក្រុម១ ផ្លូវលេខ៤៧៨  កែងផ្លូវ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

កម្លាំងអធិការដ្ឋានដឹកនាំដោយលោកវិរៈសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការរង និងប្រធានភូមិ០១ កម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍សរុប២៥នាក់ចុះរដ្ឋបាលនៅចំណុចដីឡូត៍គ្មានភូមិ១ ក្រុម១ ផ្លូវ៤៧៨ កែងផ្លូវ១៣៥។

បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលខណ្ឌចំការមន ដឹកនាំដោយលោកវិរៈសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន ចុះរដ្ឋបាលនៅប្លុកដីឡូត៍មួយកន្លែង ខណៈមកដល់ចំណុចខាងលើក៏ប្រទះឃើញជនសង្ស័យដោយមានការសង្ស័យក៏ត្រូវកម្លាំងធ្វើការឃាត់ខ្លួនមនុស្ស១២នាក់ក្នុងស្រីម្នាក់រកឃើញដាវសាមូរ៉ៃខុសច្បាប់ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ប្រគល់អោយទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

imagejpeg imagejpeg-2 imagejpeg-1 imagejpeg-3

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print