លួចរថយន្តពីខេត្តកំពង់ចាម​ ចូលមកដល់ភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចដេញចាប់​បាន

ចែករំលែក៖

ភ្នំពេញ៖ ចោរលួចរថយន្តពីខេត្តកំពង់ចាម ចូលមកដល់ភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចដេញចាប់ ដោយភ័យស្លន់ស្លោពេក បើកលឿនបានបុករះរថយន្តច្រើនគ្រឿង ព្រមទាំងម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូជាបន្តបន្ទាប់ បណ្ដាលឲ្យរងរបួសមនុស្សម្នាក់ និងខូចខាតស្រាលរថយន្ត៣គ្រឿង មិនតែប៉ុណ្ណោះបានចុះពីលើរថយន្តវាយ ទៅលើជនរងគ្រោះដែលជាអ្នក ជិះម៉ូតូថែមទៀតផង ហលយត្រូវកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភ្លើងស្តុប ផ្លូវ២០០៤កែងមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើ ឈ្មោះ លុយ គឹម សាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាមលួច រថយន្តបង្កម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X1354 ។ ចំណែកអ្នករងរបួស ឈ្មោះ វ៉ាត់ វិចិត្រ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិអណ្តូង២ សង្កាត់គោករការ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ជាអ្នកបើកបរ ម៉ូតូរ៉ឺម៉កកង់បី កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ។

ដោយឡែករថយន្តមានចំនួន៣គ្រឿង ដែលត្រូវបាន ជនសង្ស័យនោះបើកៀរជាបន្តបន្ទាប់ ក្នុងនោះមានម៉ាកឡិចស៊ី១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ១គ្រឿង ប៉ុន្តែរថយន្តទាំងពីរគ្រឿងនេះ បានបើកបន្តដំណើរទៅបាត់ មិនបានឈប់នោះទេព្រោះខូចខាត តិចតួចដែរ នៅសល់រថយន្ត១គ្រឿងទៀត ម៉ាកហុងដា CRV ពណ៌ទឹកមាស ពាក់ ស្លាកលេខភ្នំពេញ 2H-5554 មួយគ្រឿងខូចខាតតិចតួចទេ ប៉ុន្តែមិនបានបន្តដំណើរទេ ដោយម្ចាស់ចង់រកខុសត្រូវតាមច្បាប់ ៕

image2 image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print