ជិះកង់ដើម្បីស្វែងរកថវិកាជួយកុមារក្រីក្រនិងស្ត្រីនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីលើកស្ទួយស្ត្រី និង កុមារក្រីក្រនៅកម្ពុជា អង្គការស្ដ្រី និងកុមារសហការជាមួយគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជាបានប្រកាសជាថ្មីថា នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លើកទី១១ដើម្បីទេសចរណ៍នាថ្ងៃទី៣ខែធ្នូឆ្នាំ២០១៦នៅខេត្តសៀមរាបក្នុងគោលបំណងស្វែងរក ថវិកាសម្រាប់ជួយដល់ស្រ្តី និងកុមារ ខណៈ ដែលលើកទី១០ឆ្នាំ២០១៥មានអ្នកចូលរួម ប្រមាណ៨០០នាក់មកពី៣២ប្រទេស។ នេះបើតាមការបញ្ជាក់ពី លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៦នៅស្នាក់ការ NOCC ។

លោក ចំរើន មានប្រសាសន៍ថា ការ ប្រណាំងកង់ដែលមិនគិតពីចំណាត់ថ្នាក់គឺជាព្រឹត្តិការណ៍ផ្ដល់ឱកាសឲ្យអ្នកជិះកង់ នានានៅជុំវិញពិភពលោកអាចចូលរួមដើម្បីជិះកង់តាមតំបន់ព្រៃវាលស្រែនិងក្នុងតំបន់អង្គរដ៏អស្ចារ្យ របស់កម្ពុជា ដូច្នេះអ្នកជិះកង់ភាគច្រើនគឺជាទេសចរ ហើយព្រឹត្តិការណ៍ជិះកង់នេះក៏ជាឱកាសម្រាប់យើងផ្សព្វផ្សាយពីសក្តានុពលអង្គរដើម្បីស្វែងរកថវិកាជួយដល់ស្រ្តី និងកុមារងាយរងគ្រោះនៅកម្ពុជាផងដែរ។

លោកបានអះអាងថា ថវិកាដែលប្រមូលបានមួយចំនួនយកទៅជួយដល់កុមាររស់នៅជាមួយឪពុកម្ដាយក្នុងពន្ធនាគារ និង យកទៅទិញកង់ចំនួន១០០គ្រឿងជូនសិស្សក្រីក្រចំនួន១០០នាក់ក្នុងខេត្តសៀមរាប និងខេត្តតាកែវ ។ លោករំពឹងថា កាលពី លើក ទី១០ឆ្នាំ២០១៥មានអ្នកចូលរួម ប្រកួតចំនួន៨០០នាក់មកពី៣២ប្រទេស ។

លោកស្រីហង្ស ពិផលប្រធានអង្គការ មនុស្សធម៌ដើម្បីកុមារ និងស្រ្តីសម្រាប់ជនជាតិកម្ពុជាបានឲ្យដឹងថាការចុះឈ្មោះចូល រួមប្រកួតមាន១៥ដុល្លារថែមជូនអាវយឺត ធម្មតា១ តែបើ២៥ដុល្លារថែមជូនអាវជិះ កង់ឲ្យមួយទៀត ។ សម្រាប់ជនបរទេស ៨៥ដុល្លារដោយថែមជូនអាវយឺតធម្មតា១ និងអាវប្រណាំងកង់១ ។ ចំពោះកុមារ កំព្រារស់នៅតាមមជ្ឈមណ្ឌលនានាគឺចុះឈ្មោះមិនគិតលុយហើយឲ្យខ្ចីកង់ដើម្បីជិះទៀតផង ។

លោកស្រីបញ្ជាក់ថា មកទល់ពេលនេះយើងទទួលបានការចុះឈ្មោះចូលរួមប្រកួតចំនួន៣០០នាក់ហើយដែលបើតាមការរំពឹងទុកមុនដល់ថ្ងៃប្រកួតនឹងមានអ្នកចូលរួមកើនឡើងមិនតិចជាង៨០០នាក់ទៅ៩០០នាក់ឡើយ។

លោកវ៉ាត់ ចំរើនបានបញ្ជាក់ថាការជិះកង់នេះមិនកំណត់ប្រភេទកង់ទេ ប៉ុន្តែអ្នក ចូលរួមជិះត្រូវតែមានស្មារតីជាកីឡាមានសុជីវធម៌និងសីលធម៌ខ្ពស់ក្នុងការប្រណាំងកង់ ព្រោះការជិះកង់មានហានិភ័យខ្ពស់ណាស់ ដូច្នេះយើងទាមទារលក្ខខណ្ឌច្បាស់លាស់ ដើម្បីធានានូវសុវត្ថិភាពជូនក្នុងពេលប្រកួត៕

%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%b7%e1%9f%87%e1%9e%80%e1%9e%84%e1%9f%8b-%e1%9f%a2 %e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%87%e1%9e%b7%e1%9f%87%e1%9e%80%e1%9e%84%e1%9f%8b-%e1%9f%a0%e1%9f%a2 %e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%9c%e1%9f%89%e1%9e%b6%e1%9e%8f%e1%9f%8b-%e1%9e%85%e1%9f%86%e1%9e%9a%e1%9e%be%e1%9e%93%e1%9f%a0%e1%9f%a3

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print