Cristiano Ronaldo ចុះកុងត្រាថ្មីលេងឲ្យក្លិប Real Madridដល់អាយុ៣៦ឆ្នាំ

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្តលេងឲ្យក្លិប Real Madrid រហូតដល់ឆ្នាំ ២០២១។

សេចក្តីថ្លែងការណ៍មួយរបស់ក្លិប Real Madrid បានឲ្យដឹងថា “ពិធីប្រកាសជាផ្លូវការនៃការបន្តកិច្ចសន្យានឹងធ្វើឡើងនៅថ្ងៃចន្ទទី៧ ខែ វិច្ឆិកាឆ្នាំ២០១៦។ លោក Florentino Perez ប្រធានក្លិប Real Madrid នឹងចូលរួមក្នុងកម្មវិធីនោះជាមួយនឹងសាមីខ្លួនផ្ទាល់ដែលនឹងចុះហត្ថលេខាលើ កិច្ចសន្យាមានរយៈពេល៥ឆ្នាំ”។

កិច្ចសន្យាថ្មីរបស់ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំនេះនឹងចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១មានន័យថាគាត់ត្រូវលេងនៅក្នុងក្លិប Real Madrid រហូតដល់គាត់មានអាយុ ៣៦ឆ្នាំឯណោះ។ ថ្មីៗនេះមានកីឡាករ សំខាន់ៗចំនួន៣រូបដូចជា Gareth Bale, Luka Modric និង Toni Kroos បានបន្តកុង ត្រាថ្មីរបស់ខ្លួនបន្តលេងនៅក្នុងក្រុម Real Madrid ។

ចាប់តាំងពីផ្លាស់ចេញពីក្រុមManchester United កាលពីឆ្នាំ២០០៩មក កីឡាករ Cristiano Ronaldo រកគ្រាប់បាល់បានចំនួន៣៧១គ្រាប់ក្នុងចំណោម៣៦០ប្រកួត ៕

ronaldo1

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print