សារព័ត៌មាន Bloombergបានឲ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យចិនមួយឈ្មោះ Lander Sports Development Coកំពុងតែ ចរចាទិញយកក្លិបSouthamptonនៅក្នុង ក្របខ័ណ្ឌអង់គ្លេស Premier League ។
សារព័ត៌មានសេដ្ឋកិច្ចនេះបានឲ្យដឹង បន្ថែមទៀតថាកិច្ចព្រមព្រៀងដែលពួកគេកំពុងតែចរចាអាចមានតម្លៃរហូតដល់ទៅ២៥០លានដុល្លារអាមេរិក ។
អ្នកវិនិយោគចិនបាននិងកំពុងធ្វើដំណើរ ទៅកាន់ប្រទេសអង់គ្លេសដើម្បីវិនិយោគលើវិស័យបាល់ទាត់។ ក្លិប West Bromwich Albion , Aston Villa និង Wolverhampton Wanderers ស៊ុទ្ធតែត្រូវបាន ទិញដោយសេដ្ឋីចិនទាំងអស់ ៕
...
ដោយ៖ ដេវីត