Zlatan Ibrahimovic សុំទោសដែលធ្វើឲ្យអវត្តមានពេលប៉ះក្រុមកាំភ្លើងធំ

ចែករំលែក៖

ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ ក្លិបបិសាចក្រហម Manchester United បានធ្វើការសុំទោសចំពោះកំហុសដែលធ្វើឲ្យគាត់ទទួលបានកាតលឿងជាលើកទី៥ហើយត្រូវជាប់បំរាមមិនឲ្យប្រកួតពេលក្រុម របស់គាត់ប៉ះក្រុមខ្លាំង Arsenal ។

កីឡាករអន្តរជាតិស៊ុយអែត Zlatan Ibrahimovic បានទទួលកាតលឿងពេលប៉ះ ទង្គិចជាមួយនឹងកីឡាករ Leroy Fer របស់ ក្លិប Swansea ក្នុងតង់ទី២ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យដែលក្រុមបិសាចក្រហមឈ្នះដោយលទ្ធផល 3-1 ។

ក្នុងការប្រកួតនោះ Ibrahimovic រក បាន២គ្រាប់ ប៉ុន្តែដោយសារតែកាតលឿងនេះធ្វើឲ្យគាត់ត្រូវជាប់បំរាមមួយប្រកួតនៅថ្ងៃទី១៩ វិច្ឆិកាជាថ្ងៃដែលត្រូវប៉ះក្រុម Arsenal ។

Ibrahimovic បាននិយាយថា “តើអ្នក ដឹងទេ? ពេលខ្ញុំលេងម្តងៗខ្ញុំខិតខំប្រឹងលេងខ្លាំងណាស់គឺលេងឲ្យអស់ពីសមត្ថភាពតែម្តងតែខ្ញុំបានទទួលកាតលឿង។ ខ្ញុំមិនដឹងថាការពន្យល់របស់អាជ្ញាកណ្តាល ថាយ៉ាងម៉េចទេប្រហែលជាខ្ញុំអស់កម្លាំងពេកដែលធ្វើឲ្យខ្ញុំស្តាប់គាត់មិនឮនៅក្នុងប្រទេសអង់គ្លេសច្បាប់បាល់ទាត់ពិតជាពិបាក ណាស់តែខ្ញុំត្រូវតែទទួលយកកំហុសនេះ ហើយខ្ញុំសុំទោសដែលមិនបានលេងនៅក្នុងការប្រកួតបន្ទាប់ទៀត”៕

15033564_1255214727868319_131300276_n

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print