Diego Costa ស្កាត់មកជួប Diego Simeone ក្រោយបង្ហើបថាចង់វិលត្រឡប់មក Atletico Madrid

ចែករំលែក៖

ខ្សែប្រយុទ្ធ Diego Costa របស់ក្លិប តោខៀវ Chelsea បានបង្ហាញរូបថតនៃការញុំាអាហារពេលល្ងាចជាមួយនឹងលោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico Madrid។

កីឡាករ Diego Costa ដែលកំពុងមាន ទម្រង់លេងល្អហើយស៊ុតបាល់បានច្រើនជាងគេនៅក្របខ័ណ្ឌអង់គ្លេស Premier League ធ្លាប់បានបង្ហើបថាគាត់ចង់វិល ត្រលប់ទៅកាន់ក្លិបចាស់ចូលរួមជាមួយ នឹងក្រុម Atletico Madridវិញ ។

ពេលនោះកីឡាករ Diego Costa ក៏បានបង្ហាញឲ្យឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងអតីតគ្រូបង្វឹករបស់ខ្លួនគឺលោកDiego Simeoneខណៈដែលគាត់កំពុងត ែនៅក្នុង ប្រទេសអេស្ប៉ាញដើម្បីហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិប្រកួតនឹងក្រុមម៉ាសេដូនៀ ។

គួរបញ្ជាក់ថា លោកDiego Simeone មកពិសាអាហារពេលល្ងាចជាមួយនឹង Diego Costa ក្រោយពេលគាត់ទទួលបានពានរង្វាន់ជាគ្រូបង្វឹកល្អដាច់គេនៅក្នុង ក្របខ័ណ្ឌអេស្ប៉ាញ La Liga ឆ្នាំ២០១៥-២០១៦ ៕

costa-2 costa-1

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print