ខ្សែប្រយុទ្ធ Van Persie របួសបែកភ្នែកឆ្វេងពេលប៉ះជាមួយក្រុម Akhisar

ចែករំលែក៖

អតីតខ្សែប្រយុទ្ធក្រុម Manchester United និងក្រុមកាំភ្លើងធំ Arsenal កីឡា ករ Robin van Persie ត្រូវបានគេសែងចេញពីទីលានប្រកួតភ្លាមៗដោយសាររងរបួសបែកភ្នែកឆ្វេងយ៉ាងធ្ងន់ធ្ងរអំឡុងការប្រកួតដែល Fenerbahce ឈ្នះ Akhisar Belediyespor ៣-១ នៅលីកកំពូលទួរគី S កាល ពីរាត្រីថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Burak Kunduraciogl វេជ្ជ បណ្ឌិតក្លិប Fenerbahce បានបញ្ជាក់ថា Van Persie ស្ថិតក្នុងលក្ខខណ្ឌល្អប្រសើរវិញហើយបន្ទាប់ពីពិនិត្យរួចហើយក៏មិនប៉ះពាល់អ្វីធ្ងន់ធ្ងរដូចការប៉ាន់ស្មានកាលជំហានដំបូងឡើយ។ កីឡាកររូបនេះកំពុងស្ថិតក្រោមការតាមដាននិងព្យាបាលរបស់ក្រុមគ្រូពេទ្យជាបន្តទៀត ។

គួរបញ្ជាក់ថា កីឡាករជម្រើសជាតិ ហុល្លង់រូបនេះបានស៊ុតបាល់ចូលទី១គ្រាប់នៅនាទី២៦ ប៉ុន្តែនៅនាទី៤០រូបគេបានប៉ះទង្គិចគ្នាជាមួយ Abdoul Sissoko នៅក្នុងប្រអប់គ្រោះថ្នាក់ដែលធ្វើឲ្យជួបហេតុការណ៍ អាក្រក់រងរបួសភ្នែកឆ្វេងហូរឈាមយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រូពេទ្យសែងចេញពីទីលានសង្គ្រោះភ្លាមៗ ៕

100

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print