ក្រោយឡើងតំណែងលេខមួយភ្លាម Andy Murray ឈ្នះពានភ្លាម

ចែករំលែក៖

កីឡាករវាយតឺន្នីស Andy Murray បានឈ្នះពានរង្វាន់ជើងឯក Paris Masters ដើម្បីអបអរសាទរខ្លួនឯងដែលទើបតែទទួលបានតំណែងលេខមួយរបស់ពិភពលោក។
កីឡាកររបស់ចក្រភពអង់គ្លេស Andy Murrayបានឆក់យកតំណែងលេខមួយពិភពលោកពីកីឡាករសញ្ជាតិស៊ែប៊ី Novak Djokovic ហើយបានផ្តួលកីឡាករអាមេរិក John Isner ដោយលទ្ធផល 6-3, 6-7 (4/7), 6-4 ក្នុងកម្មវិធី Paris Masters នៅវគ្គផ្តាច់ ព្រ័ត្រ។
សម្រាប់រដូវកាលឆ្នាំ២០១៦នេះកីឡាករវ័យ២៩ឆ្នាំ Andy Murray ឈ្នះជើងឯក ចំនួន៨កម្មវិធី ហើយឈ្នះការប្រកួតចំនួន១៩ប្រកួតជាប់គ្នា ។

Andy Murray បានថ្លែងថា “នេះគឺជា ដំណើរដ៏អស្ចារ្យបំផុតនៅក្នុងអាជីពរបស់ខ្ញុំដែលបានឡើងមកកាន់តំណែងកំពូល របស់ពិភពលោក។ វាពិតជាល្អខ្លាំងណាស់សម្រាប់ខ្ញុំដែលបានទទួលជោគជ័យធំដោយទទួលបានចំណាត់ថ្នាក់លេខមួយពិភពលោកក្នុងពេលបញ្ចប់ឆ្នាំ”៕

14938019_1254529977936794_1271481936_n

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print