ក្រុមអ៊ិស្លាមបង្កើតរដ្ឋគំរាមវាយប្រហារបង្ហូរឈាមថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក

ចែករំលែក៖

សារព័ត៌មាន Times Of India បានដក ស្រង់សម្តីលោក Ritz Katz ប្រធានក្រុម ចារកម្ម SITE មកបញ្ជាក់ថា មានការគំរាមកំហែងតាមប្រព័ន្ធផ្សព្វផ្សាយ al Hayat របស់ក្រុមIS ដោយក្នុងនោះពួកគេបាន ប្រកាសថា ក្រុមរបស់ខ្លួនបានទៅដល់សហ រដ្ឋអាមេរិកសម្រាប់សម្លាប់រង្គាលនៅទីតាំង បោះឆ្នោត។ ទន្ទឹមនឹងនោះក្រុមIS បាន ស្នើដល់ក្រុមជនជាតិអ៊ិស្លាមនៅអាមេរិកកុំទៅបោះឆ្នោត ។

ក្រុមIS បានប្រកាសទៀតថា គ្មានភាពខុសប្លែកនៅក្នុងនយោបាយរវាងគណបក្ស សាធារណរដ្ឋនឹងគណបក្សប្រជាធិបតេយ្យ នោះឡើយសម្រាប់ជនជាតិអ៊ិស្លាម។ ទាំងនោះហើយក្រុមភេរវកម្មនឹងបើកការវាយប្រហារនៅថ្ងៃបោះឆ្នោតដើម្បីធ្វើឲ្យរាំងស្ទះ និងទាក់ទាញប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក។

អត្ថបទរបស់ក្រុមIS សរសេរជាភាសា អង់គ្លេសដោយមានទាំងរូបភាពលោក ដូ ណាល់ ត្រាំ ផងដែរ ជាមួយនឹងមន្ត្រីជាន់ ខ្ពស់អាមេរិកជាច្រើនរូបទៀត ស្ថិតនៅក្នុងបញ្ជីវាយប្រហាររបស់ក្រុមIS ។

សារព័ត៌មាន USA today បានផ្សាយថា កាលពីសប្តាហ៍កន្លងមកមន្ត្រីចារកម្មអាមេរិកក៏បានបញ្ជាក់ថា ក្រុមភេរវកម្មអាល់កៃដានឹងវាយប្រហារនៅពេលបោះឆ្នោតអាមេរិកក្នុងនោះមានរដ្ឋញូវយ៉ក វើជីនីញ៉ា តិចសាស់ជាដើម។

ទូរទស្សន៍ BBC ចុះផ្សាយនៅថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះអាជ្ញាធរអាមេរិកបានទទួលនូវសញ្ញាសម្ងាត់ដែលបង្ហាញថា អាមេរិកនឹងអាចទទួលរងនូវការវាយប្រហារសាជាថ្មីដោយក្រុមភេវរកម្មអាល់កៃដានៅពេលមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកដែលនឹងឈានមកដល់។

អាជ្ញាធរដែលបានលើកឡើងពីការព្រួយបារម្ភបានកើនឡើងទៅលើសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋអាមេរិកនៅមុន ពេលបោះឆ្នោតនេះ ហើយក្នុងនោះទីក្រុង ញូវយ៉ក រដ្ឋវើជីនីញ៉ា និងរដ្ឋតិចសាស់គឺជាគោលដៅសំខាន់ទាំង៣ដែលប្រឈមទៅនឹងការវាយប្រហារខ្ពស់ជាងគេ។

នៅខណៈនេះដែរ លោក ដូណាល់ ត្រាំ បាននិយាយថា លោកស្រី គ្លីនតុន គឺជាអ្នក បើកទ្វារឲ្យក្រុមភេវរកម្មចូលមកកាន់ទឹកដីអាមេរិកសាជាថ្មី ចំណែកឯលោក អូបាម៉ា និងលោកស្រី គ្លីនតុន នៅតែបន្តការទិតៀន លោក ត្រាំ គឺមិនស័ក្តិសមជាប្រធានាធិបតីអាមេរិកនោះទេ៕

bau-cu-my-1_sttl

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print