ជនសង្ស័យ៤នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរថ្នាំញៀនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធ ជួញដូរថ្នាំញៀន បញ្ជូនទៅតុលាការ ដើម្បី ចាត់ការតាមផ្លូវច្បាប់។ ករណីឃាត់ខ្លួន ជនសង្ស័យនេះ បានប្រព្រឹត្តទៅកាលពី វេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងក្រុមទី៣ សង្កាត់លេខ២ ក្រុង- ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១ ឈ្មោះ គឿន រ័ត្ន ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូរថយន្ត គ្មានទីលំនៅពិតប្រាកដ ទី២ ឈ្មោះ ជាវ វិមាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅក្នុង ក្រុម៥ ភូមិ៣ សង្កាត់លេខ៤ ក្រុង- ខេត្ត ព្រះសីហនុ ទី៣ ឈ្មោះ សំ វិសាល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ រស់នៅក្នុងក្រុម១ ភូមិ១ សង្កាត់លេខ២ ក្រុង- ខេត្តព្រះសីហនុ និងទី៤ ឈ្មោះ ដែន ស្រីរ័ត្ន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ រស់នៅក្នុងក្រុម ១ ភូមិ៣ សង្កាត់ លេខ២ ក្រុង- ខេត្តព្រះសីហនុ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ សមត្ថកិច្ចបានត្រួតពិនិត្យនៅកន្លែងកើតហេតុឆែកឆេររកឃើញថ្នាំញៀនមេតំហ្វេ តាមីនទឹកកក ( ICE ) ចំនួន១កញ្ចប់ ធំ និង១២កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ២ គ្រឿង, ម៉ូតូ២គ្រឿង និងប្រាក់ចំនួន ៥ម៉ឺនរៀល។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាម នីតិវិធី៕

er4 er4-5

...

ដោយ៖ ឆ្លាមសមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print