បាញ់ប្រហារ នៅជិតការិយាល័យបោះឆ្នោតអាមេរិកស្លាប់​និងរបួស​៤នាក់

ចែករំលែក៖

បាញ់ប្រហារ នៅជិតការិយាល័យបោះឆ្នោតអាមេរិកស្លាប់និងរបួស៤នាក់
មានការបាញ់ប្រហារមួយកើតឡើង នៅជិតទីតាំងបោះឆ្នោត ក្នុងទីក្រុង Azusa រដ្ឋកាលីហ្វ័រនីញ៉ាបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង ៣នាក់រងរបួស។
ទីតាំងកើតហេតុត្រូវបានប៉ូលិសឡោមព័ទ្ធ ហើយអ្នករងរបួសបានបញ្ចូនទៅកាន់មន្ទីពេទ្យ ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានសម្លេងកាំភ្លើងផ្ទុះឡើង ហើយប៉ូលិសបានស្នើរឲ្យពលរដ្ឋនៅក្នុងផ្ទុះ ។ក្រុមប៉ូលិសបានមើលឃើញ បុរសម្នាក់ពាក់អាចការពារគ្រាប់ នៅទីតាំងកើតហេតុ។
រដ្ឋ កាលីហ្វ័រនីញ៉ា គឺជាកន្លែងដែលគាំទ្រគណបក្សប្រជាធិបតេយ្យ ពេញទំហឹងនៅក្នុងការឃោសនាបោះឆ្នោតនាពេលកន្លងមក ។ ក្នុងការស្ទងមតិក្នុងរដ្ឋនេះ បង្ហាញឲ្យឃើញថា ពលរដ្ឋភាគច្រើនគាំទ្រលោកស្រីគ្លីនតុន ។
នេះជាករណីបាញ់ប្រហារតែមួយគត់នៅពេលបោះឆ្នោតអាមេរិកដែលមានការយ៉ាមល្បាតយ៉ាងតឹងតែងពីក្រុមសន្តិសុខ ក្រោយពេលក្រុមភេរវកម្មបានគម្រាំវាយប្រហារនៅពេលបោះឆ្នោតអាមេរិក។ ប៉ូលិសកំពុងបើកការស្រាវជ្រាវថាតើការបាញ់ប្រហារនោះជារឿងបុគ្គលឬពាក់ព័ន្ធក្រុមភេរវកម្ម៕មែ៉វសាធី
image


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print