ស្ត្រីអាក្រាតកាយពីរនាក់បាតុកម្មនៅការិយាល័យលោកត្រាំទៅបោះឆ្នោត

ចែករំលែក៖

ស្ត្រីអាក្រាតកាយពីរនាក់បានសម្រុកចូលទីតាំងបោះឆ្នោតនៅទីក្រុងញ៉ូវយ៉កដើម្បីប្រឆាំនឹងបេក្ខភាពប្រធានាធិបតិដូណាលត្រាំ ដែលចូលទៅបោះឆ្នោតនៅទីនោះ។

សារព័ត៌មានTelegraph បានផ្សាយថាឃ្លីបវីដីអូនៅកន្លែងបោះឆ្នោត Midtown Mahattan ក្នុងទីក្រុងញ៉ូវយ៉កបានបង្ហាញឲ្យឃើញថា ស្ត្រីពីរនាក់បានដោះអាវប្រលេងដើមទ្រូងស្រែកហ៊ូ ពាក់ស្លោកប្រឆាំលោកត្រាំមុនពេល សន្តិសុខបញ្ចូនស្ត្រីទាំងពីរចេញខាងក្រៅ។

នៅលើខ្នងស្ត្រីទាំងពីរនាក់នោះមានសរសេរអក្សថា FEMEN USA នោះជាសញ្ញាបង្ហាញឲ្យឃើញថា ជាសមាជិកក្រុមFemen ដែលជាក្រុមតែងតែធ្វើបាតុកម្មអាក្រាតកាយនៅអាមេរិក។ ស្ត្រីទាំងពីរនាក់ខាងលើបានសរសេរឈ្មោះលោកត្រាំនៅលើដើមទួ្រងតែម្តង ។

កន្លងមកលោកស្រីគ្លីនតុនបានធ្វើប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមស្ត្រីនៅអាមេរិក ដោយលោកបានរិះគន់ស្ត្រី និងធ្លាប់មានព័ត៌មានអាស្រូវ ពាក់ព័ន្ធនិងការបៀបបៀនផ្លូវភេទស្ត្រីផងដែរ៕

image

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print