មុខរបរលក់ខ្ចៅតែប្រើប្រាស់សារធាតុញៀន ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសជាអ្នកលក់ខ្ចៅម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីចាត់ការតាមច្បាប់ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ សឺន ផេន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ខ្ចៅមានទីលំនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។

ប្រភពដដែលបានបន្តថា ជននេះត្រូវបានលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាលចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៤៥ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ចោទប្រកាន់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់‌កណ្ដាល‌ ខេត្តកណ្តាល កាលពីថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៦ ៕

kda

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print