លួចម៉ូតូស្រីស្អាត់នៅសង្កាត់ទឹកថ្លាទៅបញ្ចាំនៅខណ្ឌទួលគោកបានមួយថ្ងៃអស់ល័ក្ខ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចខណ្ឌទួលគោកចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាខណៈពួកគេបានលួចម៉ូតូមួយគ្រឿងម៉ាក Nex បាន១ថ្ងៃយកទៅបញ្ចាំនៅហាងម្តុំឃ្លាំងរំសេវក្នុងតំលៃ៥០០ដុល្លារ ដោយសារម្ចាស់ប្តឹងប៉ូលិសឲ្យជួយឆែកតាមរយៈប្រព័ន្ធGPS។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចឃ្លាំងបញ្ចាំម៉ូតូគ្រប់ប្រភេទ ស្ថិតក្នុងសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនទី១ឈ្មោះ គឹម សុវណ្ណវីរៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្លែងរលើ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតឃុំដំបូកខ្ពស់ ស្រុកឈូក ខេត្តកំពត និងទី២ឈ្មោះ ឈុន រដ្ឋពី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះឈ្មោះ កែវ ចន្ធូ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ បានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នាងបានទៅចូលលេងកំសាន្តក្នុងខារ៉ាអូខេ ដឹឃ្វីន ជាមួយអ្នកធ្វើការជាមួយគ្នាជាច្រើននាក់ទៀត ហើយក្រោយមកដោយសាតែរូបនាងស្រវឹងស្រាខ្លាំងពេកក៏បានឲ្យមិត្តភក្ដិស្រីរបស់នាងឈ្មោះកញ្ញា ដែលធ្វើការជាមួយគ្នាជូនទៅផ្ទះជួលនៅម្ដុំស្លែងរលើងសង្កាត់ទឹកថ្លា ហើយពេលដែលនាងចូលទៅដល់ក្នុងបន្ទប់បានឲ្យមិត្តរបស់នាងនោះត្រលប់ទៅផ្ទះវិញ ហើយនាងក៏សន្លប់ឈឹងលែងដឹងអីតែម្ដងទៅ។ ប្រភពខាងលើបន្តថា លុះដល់ព្រឹកឡើងពេលនាងភ្ញាក់ពីគេងវិញស្រាប់តែអីវ៉ាន់នៅក្នុងបន្ទប់ជួលគាត់រញ៉េរញ៉ៃដូចជាមានគេកកូរកកាយយកអីវ៉ាន់ ហើយពេលគាត់ពិនិត្យទៅក៏បាត់សម្ភារមួយចំនួនដូចជា ទូរសព្ទដៃ២គ្រឿង ម៉ាកអាយហ្វូនសិចមួយគ្រឿង និងអុិនចុចពិលមួយគ្រឿងទៀត កាតគ្រីម៉ូតតូ កាតអេធីអុឹម ដុំសាកថ្ម ខ្សែដៃ ខ្សែក ចិញ្ចៀន និងម៉ូតូ១គ្រឿងទៀតម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FZ-9304។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ ក្រោយមកដោយសារតែម៉ូតូជនរងគ្រោះមានភ្ជាប់ប្រពន្ធតាមដាន GPS ហើយជនរងគ្រោះឃើញម៉ូតូរបស់ខ្លួនគឺស្ថិតនៅហាងបញ្ចាំគ្រប់ប្រភេទនៅម្ដុំឃ្លាំងរំសេវ ទើបនារីខាងលើសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកធ្វើការស្រាវជ្រាវរហូតដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ២នាក់នៅនិងកន្លែងកើតហេតុ ព្រមទាំងដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញផងដែរ។

ក្រោយមកសមត្ថកិច្ចខណ្ឌទួលគោកបានប្រគល់ជនសង្ស័យទាំង២នាក់ឲ្យនគរបាលប៉ុស្ដិ៍ទឹកថ្លា ដើម្បីធ្វើការសាកសួរបន្ថែម។

បើតាមសម្ដីសារភាពរបស់ជនសង្ស័យខាងលើបានឲ្យដឹងថា រូបគេត្រូវបានឈ្មោះរាជ ដែលជាសង្សារបស់នារីដែលជាមិត្តភក្ដិរបស់ជនរងគ្រោះខាងលើបានឲ្យយកម៉ូតូទៅដាក់បញ្ចាំចំនួន៦០០ដុល្លារ ហើយថា ដោយគ្មានលុយទៅស្រុកកាលពីថ្ងៃទី៧មកម្លេះ។

ក្រោយពីទទួលលុយរួចឈ្មោះរាជ បានឡើងឡានជិះទៅខេត្តសៀមរាបបាត់ទៅដោយប្រាប់ថា៣ខែ ក្រោយបានយកលុយមកលួសម៉ូតូនេះវិញ។ ប្រភពខាងលើបន្តថា ដោយយល់ថា ចង់លួសម៉ូតូនោះយកមកជិះ ព្រោះខ្លាចខាតការប្រាក់ដែលដាក់បញ្ចាំនោះក៏បានយកលុយប្រពន្ធយកទៅលួសជិះធ្វើការសិនចាំថ្ងៃដែលឈ្មោះរាជ ត្រលប់មកវិញក្រែងគេឲ្យការប្រាក់ដែលដាក់បញ្ចាំនោះបានចំណេញខ្លះ។

ប្រភពពីជនសង្ស័យខាងលើបន្តថា លុះពេលដែលរូបគេនិងមិត្តភក្ដិម្នាក់ទៀតបានទៅលួសម៉ូតូដែលបានបញ្ចាំនោះក៏ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកធ្វើការស្ទាក់ចាប់ខ្លួនវ៉ៃយខ្នោះប្រគល់ឲ្យសមត្ថកិច្ចខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលប៉ុស្ដិ៍ទឹកថ្លាកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការទៅតាមនីតិវិធី៕

tong4tong1 tong3 tong2

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print