ម៉ូតូស្មាស់២គ្រឿងបើកបុកគ្នាពេញមួយទំហឹង របួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូហ៊ុយហ្ស៊ូគីស្មាស់២គ្រឿងបើកបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យមនុស្សប្រុស-ស្រី៤នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៩ និង២០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ២១បេ ត្រង់ចំណុចខាងមុខហាងលក់ទូរស័ព្ទយីហោ ឆាយ ហេងថ្មី ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1S-9338 បើកឆ្លងផ្លូវជាតិលេខ២១ក្នុងទិសដៅពីកើតទៅលិច ស្របពេលនោះម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-6756 បើកពីទិសខាងត្បូងទៅទិសខាងជើងមកដល់គេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ ក៏បុកពេញមួយទំហឹង បណ្តាលឲ្យដួលរបួសទាំងសងខាងតែម្តង ។

បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ៕

shan-4 shan-2 shan-3 shan-1 shan-5

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print