កីឡាករ ឡៅ ចន្រ្ទា និងគ្រូបង្វឹកត្រូវបានសហព័ន្ធកីឡាប្រដាល់កម្ពុជាកោះហៅឲ្យមកបំភ្លឺជុំវិញការបង្ហោះវីដេអូប្រមាថមេដាយកីឡាជាតិលើកទី១

ចែករំលែក៖

ភ្នំពេញ៖ កីឡាករមួយចំនួនបានទទួលការអប់រំផ្នែកសីលធម៌តិចតូចពីក្លិបសាមី របស់ខ្លួន ។ កន្លងមកគេតែងតែសង្កេតឃើញមានបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកខ្លះបង្ហោះសារបញ្ចេញមតិខ្វះការពិចារណា ដោយពុំយល់ជ្រួតជ្រាបពីវិស័យកីឡានៅឡើយ។

ជាក់ស្តែងកីឡាករល្បីស្ថិតក្នុងដួងចិត្តទស្សនិកជន ឡៅ ចន្ទ្រា មកពីក្លិបកង ទ័ពឆត្រយោងលេខ៩១១បានថតឃ្លីបវីដេអូប្រមាណជាង១នាទីចំអកថា “ខ្ញុំម្ចាស់ មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាជាតិឬNational Games ថានេះគឺជាមេដាយដែក លក់ទិញស្រាបៀរមិនបាន១កេសផងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នៅក្នុងបរិ វេណពហុកីឡដ្ឋានជាតិ” ត្រូវបានប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាដែលជា អាណាព្យាបាលកោះហៅមកបំភ្លឺរួមជា មួយលោក ហង្ស សឿន គ្រូបង្វឹកប្រចាំក្លិបខាងលើកាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីឲ្យកីឡាកររូបនេះបកស្រាយឲ្យបានច្បាស់ ។

នៅចំពោះមុន លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់កម្ពុជានិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត កីឡាករ ឡៅ ចន្ទ្រា បានទទួលកំហុស និងសារភាពថាឃ្លីបវីដេអូនោះពិតជារបស់ខ្លួនមែន ប៉ុន្តែការថតនោះពុំមានចេតនា បង្អាប់បន្តុះមេដាយកីឡាជាតិទេ ហើយ វីដេអូនោះទៀតសោតក៏ខ្លួនពុំបានបង្ហោះ ខ្លួនឯងដែរ តាមពិតគឺកីឡាករ ព្រំ សំណាង ដែលជាសិស្សច្បងរបស់ខ្លួនទេ ជាអ្នក បង្ហោះ។ ក្រោយពីបានស្តាប់ការបកស្រាយ របស់កីឡាករ ឡៅ ចន្ទ្រា និងលោក ហង្ស សឿនចប់ លោក តែម ម៉ឺន បានជំរុញឲ្យ កីឡាករ ចន្ទ្រា បកស្រាយខ្លឹមសារដែល បានបង្ហោះរួចដោយថតវីដេអូថ្មីនិយាយ បញ្ជាក់ជូនសាធារណជន និងប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ជ្រាបពីតម្លៃនៃមេដាយរបស់ព្រឹត្តិការណ៍ប្រកួត កីឡាជាតិលើកទី១ ។ លោកប្រធានសហ ព័ន្ធមានប្រសាសន៍ថាព្រឹត្តិការណ៍កីឡាជាតិលើកទី១នេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងអប់រំយុវជននិងកីឡាសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោល បំណងតម្រង់ទិសសម្រាប់ត្រៀមព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។

លោកបញ្ជាក់ ថា ព្រឹត្តិ្កការណ៍កីឡាជាតិ មិនមែនមានន័យថា រដ្ឋាភិបាលជួលកីឡា ករកីឡាការិនីឲ្យមកចូលរួមប្រកួតឡើយ ផ្ទុយទៅវិញវាគឺជាកាតព្វកិច្ចរបស់យើង ទាំងអស់គ្នាដែលជាពលរដ្ឋ។ លោកលើក ឡើងថា អ្នកដែលទទួលបន្ទុកផ្តល់ប្រាក់ រង្វាន់លើកទឹកចិត្តកីឡាករកីឡាការិនីដែលទទួលបានមេដាយពីព្រឹត្តិការណ៍កីឡាជាតិ នេះមិនមែនរដ្ឋាភិបាលទេ វាគឺជាបន្ទុក របស់អភិបាលរាជធានី-ខេត្តនីមួយៗទៅ វិញទេ។ លោកបន្ថែមថា ជើងឯកក្នុងព្រឹត្តិការណ៍កីឡាជាតិខុសប្លែកពីជើងឯកតាមសង្វៀនទូរទស្សន៍នានា ព្រោះកម្មវិធីនោះ ក្រុមហ៊ុនឯកជនគេមានបានជួលយើងទៅប្រកួតឲ្យកម្មវិធីរបស់គេដោយមានលក្ខ ខណ្ឌតាមរយៈសហព័ន្ធស្ថានីយនិងភាគីក្រុមហ៊ុន ៕

%e1%9e%a1%e1%9f%85-%e1%9e%85%e1%9e%93%e1%9f%92%e1%9e%91%e1%9f%92%e1%9e%9a%e1%9e%b6 trea-1

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print