ក្លិបធំនៅថៃចង់ទាក់ទងនាំយកអតីតកីឡាករឆ្នើមពី Chelsea

ចែករំលែក៖

ក្លិបរបស់ថៃឈ្មោះ Muangthong United បានទាក់ទងនាំយកអតីតតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea និង RealMadrid កីឡាករ Michael Essien មកកាន់ទឹកដី SCG Stadium របស់ខ្លួនដែលជារឿងមិន គួរឲ្យជឿ ។

តាមប្រភពពី Ghanaian បានឲ្យដឹងថា កីឡាករខ្សែបម្រើ Essien កំពុងទំនេរមិនទាន់មានក្លិបក្រោយចាកចេញពីPanathinaikosនៃក្របខ័ណ្ឌកំពូលរបស់ក្រិក ។ ទោះជាយ៉ាងណាក៏ដោយលទ្ធផលជោគជ័យឬអត់ក្លិបMuangthongនៅមិនទាន់ប្រកាសនៅឡើយទេ ។

ការទាក់ទងកីឡាករសញ្ជាតិហ្គាណាកើតឡើងក្រោយពេលក្លិបជើងឯករបស់ថៃបានបញ្ចេញ Tanaboon Kesarat ឲ្យ ទៅក្រុម Chiangrai United ធ្វើឲ្យពេលនេះ គ្រូបង្វឹកលោក TotchtawanSripan កំពុងស្វែងរកសមាជិកថ្មីមកបំពេញចន្លោះខ្វះខាតត្រង់តំណែងខ្សែបម្រើការពារ។

មុនពេលចាកចេញទៅកាន់ Real Madrid និង ACMilan កីឡាករ Michael Essien ត្រូវបានចាត់ទុកជាកីឡាករអាហ្វ្រិកដ៏ជោគជ័យបំផុតមួយក្នុងនោះធ្លាប់ឈ្នះពាន៩ដូចជា English Premier League និង UEFA Champions League ជាមួយក្លិប Chelsea ៕

essien_large 4845-rrrr_large

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print