រថយន្ដសាំយ៉ុងដឹកឈើគ្រញូងលោតឆ័ត្រជាប់អន្ទាក់មេព្រៃស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចសហការជាមួយមន្រ្ដីជំនាញរដ្ឋបាលព្រៃឈើស្ទោង ស្ទាក់ចាប់បានរថយន្ដសាំយ៉ុងមួយគ្រឿងលួចដឹកឈើគ្រញូងចេញពីទឹកដីស្រុកស្ទោងឆ្លងកាត់ទីរួមខេត្តកំពង់ធំមកជាប់អន្ទាក់នៅចំណុចភូមិកំពង់ធំ ឃុំកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

មន្រ្ដីជំនាញបានឲ្យដឹងថា ក្រោយពី ទទួលបានព័ត៌មានសម្ងាត់ពីបណ្ដាញរួចមកសមត្ថកិច្ច និងមន្ត្រីរដ្ឋបាលព្រៃឈើស្ទោង ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំទើបឈានទៅឃាត់រថយន្ដសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X-3735 នៅចំណុចខាងលើ ព្រមទាំង មនុស្ស២នាក់បញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោង ។

ប្រភពបន្តថា ជនសង្ស័យត្រូវបានឃាត់ ខ្លួន ឈ្មោះ ហ៊ាន ស្រាង ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅក្នុងភូមិ ត្រាចជ្រំ ឃុំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ និងតៃកុងរថយន្ដ ឈ្មោះ ម៉ន ផល្លា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

នៅក្នុងរថយន្តសមត្ថកិច្ចរកឃើញមានឈើគ្រញូងចំនួន ៤ដុំធំៗទម្ងន់១៧០គីឡូក្រាមហើយត្រូវបានមន្រ្ដីជំនាញកសាងសំណុំរឿងបញ្ជូនទៅ តុលាការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦៕

thom-2 thom-1 thom-4 thom-3

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print