មន្រ្តីនគរបាលខេត្តតាកែវមួយរូបដើរទារលុយពីអាជីវករនៅផ្សារណាត់

ចែករំលែក៖

ខេត្តតាកែវ៖ ក្រុមប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវករនៅផ្សារណាត់ សង្កាត់រកា ក្នុង ក្រុងដូនកែវបានចោទមន្រ្តីនគរបាលពាក់សក្តិ៤មួយរូបនៅស្នងការដ្ឋាននគរបាលខេត្តតាកែវថាបានដើរទារលុយពីពួកគាត់ដោយគ្មានច្បាប់អនុញ្ញាត ។

ប្រភពបានបន្ដទៀតថាមន្រ្តីនគរបាលពាក់ស័ក្តិ៤មួយរូបនោះឈ្មោះហ៊ូ ហង្សបានបញ្ជាកូនប្រពន្ធរបស់គាត់ឲ្យយកលុយពី ពលរដ្ឋដែលយកបន្លែផ្លែឈើត្រីដែលរក បានមកលក់នៅផ្សារណាត់បើពួកគាត់មិនឲ្យលុយទេនឹងមិនអនុញ្ញាតឲ្យលក់ដូរនៅក្នុងផ្សារនេះនោះទេ ។

ប្រភពបានបន្ដទៀតថាក្រុមប្រពន្ធកូនលោក ហ៊ូ ហង្ស បានទារលុយពីពលរដ្ឋយ៉ាងចាស់ដៃដោយមិនខ្វល់ពីពួកគាត់ លក់ដូរតិចតួចនោះឡើយ ។ តាមពិតលោក ហ៊ូ ហង្ស មិនមានច្បាប់អនុញ្ញាតឲ្យមកត្រួតត្រានៅផ្សារមួយនេះឡើយពោលគឺលោក គ្រាន់តែមានខ្នងបង្អែកជាថ្នាក់ដឹកនាំខេត្តក៏ស្រាប់តែមានភារកិច្ចមកទារលុយពីពួកគាត់តែម្ដង ។

ក្រុមពលរដ្ឋបានបញ្ជាក់បន្ថែមថា ក្រុម លោក ហ៊ូ ហង្ស បានទារលុយពីពួកគាត់ចាប់ ពី១.០០០រៀលឡើងទៅរហូតដល់២០០០រៀលបើទោះជាពួកគាត់មានត្រីបន្លែតែមួយកញ្ច្រែងយកមកលក់នៅផ្សារនេះក៏ដោយហើយក្នុង១ថ្ងៃៗក្រុមប្រពន្ធកូនលោក ហ៊ូ ហង្ស ប្រមូលលុយបានមិនក្រោមពី១លានរៀលនោះទេ ។ លុយទាំងនោះគឺមិនបាន បង់ពន្ធជូនរដ្ឋឡើយគឺយកទៅចែកគ្នាធ្វើមានធ្វើបានក្រោមការបឺតជញ្ជក់ឈាម ប្រជាពលរដ្ឋ ។

ជុំវិញករណីខាងលើអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ហ៊ូ ហង្ស មន្ត្រីនគរបាលពាក់សក្តិ៤នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានទេដោយទូរស័ព្ទមិនចូល ។

ចំណែកលោក មូល វិចិត្រ អភិបាល ក្រុងដូនកែវបានឲ្យដឹងថា លោកនៅមិនទាន់បានដឹងរឿងមានអ្នកជំរិតទារលុយពីពល រដ្ឋបែបនេះទេ ។ លោកបន្ដថាលោកធ្លាប់ចុះទៅអប់រំណែនាំក្រុមប្រជាពលរដ្ឋដែរ អប់រំតែរឿងសណ្ដាប់ធ្នាប់និងអនាម័យ ប៉ុណ្ណោះហើយលោកថាលោកនិងចុះទៅស្រាវជ្រាវករណីនេះដើម្បីកុំឲ្យប្រជាពល រដ្ឋបាត់ជំនឿមកលើអាជ្ញាធរ ៕

takeo-1 takeo-2

...

ដោយ៖ ជីសូរកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print