​ខ្សែការពារ Hector Bellerin ចុះកុងត្រាថ្មីលេងឲ្យកាំភ្លើងធំ៦ឆ្នាំទៀត

ចែករំលែក៖

ខ្សែការពារ Hector Bellerin បាន សម្រេចចិត្តបន្តកិច្ចសន្យាលេងឲ្យក្លិបកាំភ្លើងធំ Arsenal ៦ឆ្នាំទៀត ។

កីឡាករវ័យ២១ឆ្នាំនេះនឹងទទួលបានថ្លៃឈ្នួល១០ម៉ឺនផោនក្នុងមួយសប្តាហ៍ សម្រាប់កិច្ចសន្យាថ្មី ។

Hector Bellerin ទទួលបានការចាប់ អារម្មណ៍ខ្លាំងបំផុតពីសំណាក់លោក Pep Guardiola គ្រូបង្វឹករបស់ក្លិប Manchester City ដោយគាត់បានស្នើទិញ Hector Bellerin ចំនួន២ដងតែមិនបានជោគជ័យ ។

ក្រុមកាំភ្លើងធំ Arsenalក៏កំពុងតែចរចា ចុះកុងត្រាថ្មីជាមួយនឹងកីឡាករសំខាន់ពីរ រូបទៀតគឺខ្សែប្រយុទ្ធ Alexis Sanchez របស់ឈីលី និងខ្សែបម្រើអាល្លឺម៉ង់ Mesut Ozil ។

កីឡាករ Mesut Ozilជិតឈានដល់កិច្ចព្រមព្រៀងថ្មីដែលគាត់អាចទទួលបានថ្លៃឈ្នួល២០ម៉ឺនផោនក្នុងមួយសប្តាហ៍ ប៉ុន្តែ កិច្ចសន្យារបស់កីឡាករ Alexis Sanchezហាក់ដូចជាមានភាពស្មុគស្មាញបន្តិច ៕

hector-bellerin

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print