Andre Villas-Boas អតីតអ្នកចាត់ការទូទៅ របស់ក្រុមតោខៀវទៅដឹកនាំក្រុមនៅប្រទេសចិន

ចែករំលែក៖

លោក Andre Villas-Boas អតីតអ្នក ចាត់ការទូទៅក្លិបតោខៀវ Chelsea និង មាន់ខ្នាយមាស Tottenham Hotspur បានយល់ព្រមទៅដឹកនាំក្រុម Shanghai SIPG ក្នុងក្របខ័ណ្ឌកំពូលរបស់ចិនដើម្បី ជំនួសតំណែងលោក Sven-Goran Eriksson ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសSven-Goran Erikssonមិនអាចទទួលជោគជ័យតាមគម្រោងការរបស់ក្លិបបានឡើយដោយ Shanghai SIPG ទទួលបានចំណាត់ ថ្នាក់លេខ៣តាមពីក្រោយក្រុមជើងឯក ចំនួន១២ពិន្ទុ។

គ្រូបង្វឹកសញ្ជាតិស៊ុយអែតវ័យ៦៨ឆ្នាំ Erikssonចំណាយលុយជាច្រើនដើម្បីទិញខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Hulk មកកាន់ប្រទេសចិនផងដែរ។ ចំណែក លោក Villas-Boas វិញទទួលបានប្រាក់ឈ្នួល១១លានផោនក្នុងមួយឆ្នាំក្នុងការ មកដឹកនាំក្រុម Shanghai SIPG ។

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់Villas-Boas បានចាកចេញពីក្រុមយក្ស របស់រុស្ស៊ី Zenit Saint Petersburg កាលពីខែឧសភា។

គាត់ធ្លាប់ដឹកនាំក្រុម តោខៀវ Chelsea នៅក្នុងឆ្នាំ 2011-2012 និងក្រុមSpurs ក្នុងរដូវកាល 2012-2013។

មូលហេតុចម្បងដែលបណ្តាលឲ្យ លោក Villas-Boas ត្រូវបានតែងតាំងជា អ្នកដឹកនាំថ្មីរបស់ក្លិប Shanghai SIPG គឺដោយសារតែកីឡាករ Hulk ធ្លាប់នៅជាមួយលោកនាតំាងពីក្លិបPortoនិង Zenit៕

news-59403-1176x750

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print