នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូង

ចែករំលែក៖

លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស Theresa May នៅថ្ងៃចន្ទ ទី៧ ខែវិច្ឆិកា បាន ផ្តើមទស្សនកិច្ចរយៈពេល៣ថ្ងៃក្នុងប្រទេសឥណ្ឌាគឺជាទស្សនកិច្ចលើកទី១របស់លោក ស្រីនៅក្រៅទឹកដីអឺរ៉ុប និងចំពេលដែលអង់គ្លេសកំពុងរៀបចំខ្លួនចាកចេញពីសមាជិកសហភាពអឺរ៉ុប។ គោលដៅអាទិភាពរបស់ លោកស្រី Theresa May នៅក្នុងប្រទេស ឥណ្ឌាគឺចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា។
ចាប់តាំងពីឡើងកាន់តំណែងនាយក រដ្ឋមន្រ្តីអង់គ្លេសក្នុងខែកក្កដា នេះជាលើក ទី១ដែលលោកស្រី Theresa May បានដាក់ ជើងជាន់

ប្រទេសមួយដែលមិនមែនជាទឹកដីអឺរ៉ុប។ តែលោកស្រីបានសន្យាថា អង់ គ្លេសនឹងមិនបែរខ្នងដាក់អឺរ៉ុបទេ នៅពេលដែលអង់គ្លេសបានលែងលះពីអឺរ៉ុបជាផ្លូវការនោះ។ “យើងចង់ឲ្យអង់គ្លេសក្លាយជាប្រទេសចូលរួមយ៉ាងសកម្មនៅក្នុងការដោះដូរពាណិជ្ជកម្មក្នុងលោក” នេះជាការ ថ្លែងរបស់លោកស្រី Theresa May ក្នុង ទីក្រុងញូវដេលីនាថ្ងៃចន្ទ ទី៧ ខែវិច្ឆិកា នេះ។

លោកស្រី Theresa May បានបន្ថែមថា ការដោះដូរពាណិជ្ជកម្មនឹងជួយបង្កើតការងារបង្កើនការវិនិយោគ និងបង្កើនផលិត កម្ម ហើយដែលទាំងអស់នេះនឹងជួយបង្កើន ជីវភាព និងគុណភាពជីវិតរស់នៅរបស់ ប្រជារាស្រ្តអង់គ្លសេ។ គេសង្កេតឃើញថា លោកស្រី Theresa May បាននាំទៅជា មួយនូវប្រធានក្រុមហ៊ុន និងរោងចក្រសហ គ្រាសអង់គ្លេស រួមទាំងអ្នកជំនួញអង់គ្លេសគ្រាក់ៗនាដំណើរទស្សនកិច្ចក្នុងប្រទេស ឥណ្ឌាពេលនេះ៕

english-1 english-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print