ក្រោយពីទួរគីដល់ពេលចិនរឹតបន្តឹងប្រព័ន្ធបណ្តាញសង្គម

ចែករំលែក៖

ក្រោយពីរដ្ឋាភិបាលទួរគីបានចេញច្បាប់ ហាមប្រាមពលរដ្ឋប្រើប្រាស់បណ្តាញទំនាក់ ទំនងសង្គមដូចជាហ្វេសប៊ុក ធ្វីតធើរ… ដោយសារតែបណ្តាញទាំងនោះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសណ្តាប់ធ្នាប់និងបង្កឲ្យមានការវាយប្រហារប្រឆាំងរដ្ឋាភិបាលនោះ។

នៅពេលនេះដែរសភាចិនបានអនុម័តច្បាប់សន្តិសុខអុីនធើណេតដ៏ចម្រូងចម្រាស ដោយរឹតបន្តឹងការត្រួតពិនិត្យលើសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអុីនធើណេត និងបង្ខំឱ្យក្រុមហ៊ុនសហគ្រាសទាំងអស់ រាប់ទាំងក្រុមហ៊ុនបរទេសផងសហការជាមួយនឹងអាជ្ញាធរក្នុងកិច្ចការពារសន្តិសុខ ជាតិ។

គណបក្សកុម្មុយនីស្តចិនដ៏មានអំណាច នៅចិនបានបិទខ្ទប់វេបសាយបរទេសជាច្រើនដូច Google, Facebook, Twitter, You tube, Instagram, Dailymotion… មិន ឱ្យមានប្រើនៅចិនទេ។ ប្រព័ន្ធបិទខ្ទប់ដ៏ ទំនើបនោះមានរហស្សនាមថា មហាកំផែង អេឡិចត្រូនិក។ អត្ថបទប្លុកវេទិកាអុីនធើណេតផ្សេងៗ ឬការបញ្ចេញមតិធ្វើអត្ថាធិ ប្បាយលើប្រព័ន្ធសង្គមចិនក៏អាចត្រូវលុបចោល និងហាមឃាត់ដែរ។

នៅថ្ងៃចន្ទនេះគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនបានផ្តល់ក្របខ័ណ្ឌស្របច្បាប់ដល់ការត្រួតពិនិត្យអុីនធើណេត តាមរយៈការអនុម័តច្បាប់សន្តិសុខអុីនធើណេតថ្មីច្បាប់ដែលត្រូវការពារបណ្តាញជាតិ និងទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ចិនចំនួន៧១០លាននាក់។

ចិនជាប្រទេសដែលកំពុងតែរងការគំរាម កំហែងកាន់តែខ្លាំងពីក្រុមភេរវកម្ម ពិសេស គឺក្រុមជនជាតិភាគតិចអ៊ុយហ្គ័រនៅស៊ីនជាំង ជាដើម។ បណ្តាញសង្គមបានជួយឲ្យមានទំនាក់ទំនងរវាងក្រុមភេរវកម្មនៅតំបន់ផ្សេងៗ គ្នាដើម្បីវាយប្រហារប្រឆាំងរដ្ឋាភិបាលទាំង នោះហើយបានជារដ្ឋាភិបាលចិនសម្រេចត្រួតពិនិត្យឲ្យបានតឹងតែងបំផុត៕

vpn-for-facebook facebook_china

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print