សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកូនប្រុស ហ៊ុន កំសត់ ទាំងអារម្មណ៍ឈឺចាប់បំផុត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងប្អូនប្រុសប្អូនស្រី អញ្ជើញធ្វើពិធីបង្សុកូនឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកូនប្រុស ហ៊ុន កំសត់។

នេះជាប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅលើFacebook Pageថា៖ «កំសត់កូនពុក ថ្ងៃនេះពុក និងម៉ែព្រមទាំងប្អូនប្រុសប្អូនស្រីរបស់កូនបានមកធ្វើពិធីបង្សុកូលឱ្យកូន។ ៤០ឆ្នាំបានកន្លងផុតជាមួយនឹងការចងចាំនូវការឈឺចាប់ដែលពុក និងម៉ែកូនបានឆ្លងកាត់នាព្រឹកថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ១៩៧៦ នៅទីកន្លែងនេះ។ បើទោះបីពុកមានតួនាទីខ្ពង់ខ្ពស់ក៏ដោយចុះ តែទឹកភ្នែកពុកនៅតែហូរមកមិនឈប់ឈរនៅពេលពុកនឹកដល់សោកនាដកម្មដែលបានកើតឡើងនាពេលនោះ។ ពុកដឹងខ្លួនច្បាស់ហើយថាទឹកភ្នែកពុក និងបញ្ចប់នៅពេលពុកស្លាប់ តែទឹកភ្នែកនេះក៏បានរំលឹកពុកឱ្យខិតខំការពារសន្តិភាព និងរារាំងសង្គ្រាមកុំឱ្យកើតឡើងសារជាថ្មី»។

សម្តេចតេជោ ហ៊ុន សែន បន្តថា៖ «ពុកនៅតែសូមការយោគយល់ពីកូនដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លួនឯង។ ពុកត្រូវអត់ធ្មត់ និងធ្វើតាមបញ្ជាររបស់ពួកឃាដករ តែការអត់ធ្មត់នោះហើយដែលរក្សាជីវិតពុក និងម៉ែកូន ព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនិងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ»៕

sm1 sm2 sm3 sm4 sm5 sm6 sm7 sm8 sm9 sm10 sm11

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print