សហព័ន្ធកីឡាថេនពីនប៊ូលីងប៉ារ៉ាឡាំពិកកម្ពុជាគ្រោងរៀបចំការប្រកួតជ្រើសរើសជើងឯកត្រៀមទៅអាស៊ានប៉ារ៉ាហ្គេមនៅម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាថេនពីនប៊ូលីង ប៉ារ៉ាឡាំពិកកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដើម្បីជាការជូនដំណឹងដល់កីឡាករកីឡាការិនីជនពិការកម្ពុជាទាំងអស់ដែលមានបំណងចង់ចូលរួមប្រកួតកីឡាថេនពីនប៊ូលីងនាអំឡុងខែធ្នូឆ្នាំ២០១៦នៅផ្សារ ទំនើបអ៊ីអនម៉ល រាជធានីភ្នំពេញ ។

យោងតាមសេចក្តីជូនដំណឹងរបស់ សហព័ន្ធកីឡាថេនពីនប៊ូលីងប៉ារ៉ាឡាំពិកកម្ពុជាខាងលើកីឡាករកីឡាការិនីពិការ គ្រប់ប្រភេទអាចដាក់ពាក្យចូលរួមប្រកួតបានដោយសេរីចាប់ពីថៃ្ងប្រកាសជូនដំណឹងនេះតទៅ ហើយពាក្យសុំសិទ្ធិចូលរួមប្រកួតនឹងត្រូវបិទបញ្ចប់ឈប់ទទួលពាក្យត្រឹមថៃ្ងទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចម្រាញ់យកកីឡាករ កីឡាការិនីដែលមានសមត្ថភាពទេពកោសល្យមកបណ្តុះបណ្តាលហ្វឹកហាត់ជំនាញឲ្យក្លាយជាកីឡាករកីឡាការិនីជម្រើសជាតិប្រភេទកីឡាថេនពីនប៊ូលីងកម្ពុជាត្រៀមចូល រួមនៅក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នាអំឡុងខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ។

លោកបានបន្តថា កីឡាករកីឡាការិនី ជនពិការដែលមានបំណងចង់ក្លាយជា កីឡាករអាជីពផ្នែកប្រភេទកីឡាថេនពីនប៊ូលីងនេះអាចមកដាក់ពាក្យសុំសិទ្ធិចូលរួមប្រកួតបានដោយសេរី ព្រោះការប្រកួតនេះ មានតែ១វិញ្ញាសាប្រភេទពិការនិងត្រូវបែងចែកតាមប្រភេទពិការនីមួយៗ។

លោកបានអំពាវនាវឲ្យអាណាព្យាបាលជនពិការទាំងអស់មេត្តាជំរុញកូនចៅមកដាក់ពាក្យចូលរួមប្រកួតព្រោះនេះគឺជាឱកាស ធ្វើឲ្យកូនជនពិការក្លាយជាកីឡាករអាជីព របស់ប្រទេសដើម្បីទទួលបាននូវប្រាក់ចំណូលពីការដណ្តើមបានមេដាយក្នុងស្រុកនិងនៅលើឆាកអន្តរជាតិនានា។

សូមបញ្ជាក់ថា ការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី៩ឆ្នាំ២០១៧នៅប្រទេស ម៉ាឡេស៊ីនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគ្រោងនឹងបញ្ជូន១១ប្រភេទកីឡាទៅចូលរួមប្រកួតក្នុងនោះក៏មាន ប្រភេទកីឡាថេនពីនប៊ូលីងផងដែរ ៕

1 download

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print