Lionel Messi បង្ហាញរូបសាក់ថ្មីមុនពេលដឹកនាំក្រុមអាហ្សង់ទីនប៉ះប្រេស៊ីល

ចែករំលែក៖

ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Barcelona បានបង្ហាញស្នាមសាក់ថ្មីនៅលើជើងឆ្វេងរបស់ខ្លួនក្នុងពេលហ្វឹកហាត់មុនដឹកនាំក្រុមជម្រើសរើសជាតិអាហ្សង់ទីនប្រកួតជាមួយនឹងក្រុមខ្លាំងប្រេស៊ីលក្នុង កម្មវិធីជម្រុះ World Cup ។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះបានបង្ហាញខ្លួនជាមួយនឹងស្នាមសាក់ថ្មីនៅជើងឆ្វេងដោយគ្របដណ្ដប់ពណ៌ខ្មៅសឹងតែទាំង អស់លើកលែងតែរូបលេខ១០, រូបដៃ និង ឈ្មោះកូនប្រុសទីមួយ Thiago ប៉ុណ្ណោះ ដែលរក្សាទុក ។ ស្នាមសាក់ចាស់ៗមាន ដូចជារូបដាវ, ផ្កា, ស្លាប, ត្រូវសាក់លុប ពីលើដោយផ្ទៃពណ៌ខ្មៅអស់បាត់ទៅ ហើយ ។

ក្នុងពេលប្រកួតជាមួយនឹងប្រេស៊ីល ខ្សែប្រយុទ្ធសំខាន់ពីររូបគឺ Lionel Messi និង Gonzalo Higuainគឺជាកីឡាករសំខាន់ដែលគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនដាក់ឲ្យលេង ។ ចំណែកខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Sergio Aguero នៅជាកីឡាករបម្រុង។

ពេលប៉ះជាមួយនឹងប្រេស៊ីលលោក Edgardo Bauza គ្រូបង្វឹកអាហ្សង់ទីននឹងរៀបទម្រង់លេងដាក់ខ្សែប្រយុទ្ធតែ២ ប៉ុណ្ណោះ ៕

messi

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print