ខ្សឹបដាក់ត្រចៀក៖ ការប្រឡងក្របខ័ណ្ឌមន្ត្រីនៅមន្ទីរផែនការខេត្តរតនគិរីលាយឡំអំពើពុករលួយ

ចែករំលែក៖

បេក្ខជនចូលប្រឡងក្របខ័ណ្ឌមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរីខ្សឹបខ្សៀវថា មានលាយឡំដោយអំពើពុករលួយ ដែលបេក្ខជនម្នាក់ត្រូវចំណាយ៤៥០០ដុល្លារទើបជាប់ ។ ប្រភពបានរាយការណ៍ថា រឿងរ៉ាវនេះ ហាក់ដូចជាលាក់បាំងមុនការប្រឡង ប៉ុន្តែត្រូវបានទម្លាយចេញតៗគ្នាពីក្នុងចំណោមមន្ត្រីនៅក្នុងមន្ទីរនេះ ព្រោះតែឋានៈជាអនុប្រធានមន្ទីរខ្លះ មិនទទួលបានផលប្រយោជន៍ពីការប្រឡងនេះ ។

ប្រភពបានឲ្យដឹងថា មានបេក្ខជនជាច្រើនបានដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌមន្ទីរផែនការខេត្តរតនគិរី ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺអ្នកដែលមានសមត្ថភាពពិតប្រាកដ ប្រឡងមិនជាប់ឡើយ ផ្ទុយទៅវិញ អ្នកដែលបានចំណាយលុយកាក់ជូនលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរីបានប្រឡងជាប់ដូចប្រាថ្នា ។ បណ្តាជនដែលប្រឡងជាប់ដោយការចំណាយប្រាក់ ក៏បានអួតអំពីក្តីសង្ឃឹម មុនពេលប្រឡងនោះដែរ ។ គេអួតព្រោះតែគេបានចំណាយប្រាក់ជូនលោកប្រធានមន្ទីររួចហើយ ។

ករណីនេះ ក្រុមមន្ត្រីនៃមន្ទីរផែនការខេត្តរតនគិរីទទូចស្នើឲ្យលោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយសើរើពិនិត្យពិច័យរឿងនេះឡើងវិញ ។ មិនមែនមានន័យថា លុបចោលលទ្ធផលនៃការប្រឡងនោះទេ ប៉ុន្តែគួរស៊ើបអង្កេតលើករណីប្រធានមន្ទីរនេះដែលបានផលប្រយោជន៍ពីការរៀបចំការប្រឡង ប៉ុន្តែមិនបានចែករំលែកដល់សហការីនៅក្នុងមន្ទីរ ៕

...

e21111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print