Joaquin Caparros ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម Osasuna

ចែករំលែក៖

ក្លិបបាល់ទាត់ Osasuna នៅក្នុងក្រប ខ័ណ្ឌអេស្ប៉ាញ La Liga បានប្រកាសតែង តាំងលោក Joaquin Caparros ជាគ្រូបង្វឹក ថ្មីហើយ។

លោក Joaquin Caparros បានមក ជំនួសតំណែងរបស់គ្រូបង្វឹក Enrique Martin ដែលត្រូវបានក្លិបបណ្តេញចេញពីតំណែងដោយសារតែគាត់ដឹកនាំក្រុមឈ្នះតែមួយប្រកួតប៉ុណ្ណោះចាប់តាំងពីបើករដូវ កាលថ្មីមក ហើយបច្ចុប្បន្នក្រុម Osasuna កំពុងតែឈរលំដាប់លេខ២បាតតារាង។

សេចក្តីថ្លែងការណ៍មួយរបស់ក្លិប Osasuna បានឲ្យដឹងថា “Osasuna បានឈាន ដល់កិច្ចព្រមព្រៀងឲ្យលោក Joaquin Caparros ដឹកនាំរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨” ។

គួររំលឹកថា គ្រូបង្វឹកវ័យ៦១ឆ្នាំលោក Joaquin Caparros ធ្លាប់ដឹកនាំក្រុម Sevilla និង Athletic Bilbao ហើយបានចាកចេញពី ក្លិប Granada ឆ្នាំ២០១៥។ គាត់នឹងត្រូវ ដឹកនាំក្រុម Osasuna ដំបូងប៉ះក្រុមខ្សោយ Leganes នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦៕

caparros

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print