បិសាចក្រហម Manchester United បរិច្ចាគប្រាក់៤ម៉ឺន៥ពាន់ផោនដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកដូណាល់ត្រាំ

ចែករំលែក៖

សហប្រធានក្លិបបិសាចក្រហម Manchester United លោក Ed Glazer បាន បរិច្ចាគប្រាក់ចំនួន៤ម៉ឺន៥ពាន់ផោនក្នុង យុទ្ធនាការបោះឆ្នោតរបស់លោកដូណាល់ត្រាំដែលពេលនេះគាត់បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ។

តាមពិតទៅលោក Ed Glazerបានជួយដល់បេក្ខជនប្រធានាធិបតីទាំងពីររូបតែម្តងគឺគាត់បានផ្តល់ប្រាក់ចំនួន៥៥ម៉ឺន៤រយ ដុល្លារអាមេរិកដើម្បីជួយដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ ហើយគាត់បានផ្តល់ថវិកាចំនួន៥ពាន់៤រយដុល្លារអាមេរិកទៅឲ្យយុទ្ធនាការបោះឆ្នោតរបស់លោកស្រីគ្លីនតុន។ ចំណែក ប្រធានក្លិប Liverpool លោក Tom Werner សញ្ជាតិអាមេរិកដែរនោះ បានបរិច្ចាគប្រាក់ ២.៧០០ដុល្លារ ជួយដល់ការឃោសនា របស់លោកស្រី គ្លីនតុន ។

បន្ទាប់ពីចំណាយពេលអស់ជាច្រើន ក្នុងការឃោសនារកសំឡេងឆ្នោតនៅទីបញ្ចប់ លោក ដូណាល់ ត្រាំ ដែលមកពីគណបក្ស សាធារណរដ្ឋ បានយកឈ្នះលើ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមកពីគណបក្ស ប្រជាធិបតេយ្យហើយ ដោយលទ្ធផលគឺ លោក ត្រាំ ទទួលបានរហូតដល់ទៅ ២៧៦ប្រតិភូ ខណៈដែលលោកស្រី គ្លីនតុន ទទួលបានត្រឹមតែ ២១៨ ប្រតិភូ ប៉ុណ្ណោះ ៕

man-trump-1 man-trump-2

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print