នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះពិនិត្យទីតាំងផលិតប្រហុកនៅភ្នំក្រោម

ចែករំលែក៖

ខេត្តសៀមរាប៖ ដើម្បីលើកស្ទួយសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅខេត្តសៀមរាបឲ្យមានលក្ខណៈល្អប្រសើរ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត សៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងជាប្រធានការិយាល័យ កណ្ដាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានយកចិត្តទុក ដាក់ចំពោះសុខុមាលភាពរបស់បងប្អូន ប្រជាពលរដ្ឋ ដោយបានដាក់ចេញផែនការណែនាំឲ្យកងកម្លាំងនគរបាលជំនាញចុះត្រួតពិនិត្យទៅលើគ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ ក្រែងមានគ្រឿងឧបភោគបរិ ភោគណាមួយមានសារធាតុគីមីដែលច្បាប់ហាមឃាត់ និងនាំឲ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋនោះកម្លាំងសមត្ថកិច្ច នគរបាលនឹងធ្វើការបង្ក្រាបឲ្យបានទាន់ពេលវេលា ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ កម្លាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះត្រួតពិនិត្យទីតាំងនាំចូលប្រហុកយក មកពីខេត្តកែវមកកែច្នៃបន្ថែមដើម្បីលក់ចេញនៅតាមទីផ្សារ ដែលកន្លែងផលិតប្រហុកនេះស្ថិតនៅកណ្ដាលវាលស្រែ ក្នុងភូមិភ្នំ ក្រោម សង្កាត់សៀមរាប ក្រុង/ខេត្តសៀម រាប ដោយមានការសហការពីកម្លាំងមន្ទីរកាំកុងត្រូលខេត្តផងដែរ ។

លោកវរសេនីយ៍ឯក សឿន សេន នាយ ការិយាល័យបានឲ្យដឹងថា ទីតាំងផលិត ប្រហុកខាងលើនេះមានម្ចាស់ឈ្មោះ យ៉ាន ថា ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុក កំណើតនៅភូមិពន្លៃ ឃុំអង្កាញ់ ស្រុក ត្រាំកក់ ខេត្តតាកែវ ។ បច្ចុប្បន្នរស់នៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។

ក្រោយពីបានស្រាវជ្រាវ និងរកឃើញ ទីតាំងផលិតប្រហុកនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយឃើញថា ទីតាំង ផលិតផលប្រហុកនេះពុំមានសារធាតុគីមីណាមួយដែលនាំ ឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងច្បាប់បានហាមឃាត់នោះទេ ប៉ុន្តែទីតាំងផលិតប្រហុកខាងលើនេះពុំមានអនាម័យត្រឹមត្រូវ ហើយ សមត្ថកិច្ចចម្រុះបានធ្វើការអប់រំណែនាំឲ្យម្ចាស់ទីតាំងផលិតប្រហុកត្រូវមានកន្លែង ផលិតឲ្យបានសមរម្យដើម្បីឲ្យការផលិតប្រហុកមានអនាម័យ និងមាន គុណភាពត្រឹមត្រូវមិនប៉ះពាល់ដល់សុខ ភាពអ្នកបរិភោគ ៕

sr-1 sr-2

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print