ពលរដ្ឋអាល្លឺម៉ង់ចង់បានលោកស្រី Angela Merkel ឈរឈ្មោះបោះឆ្នោតអាណត្តិទី៤

ចែករំលែក៖

ការស្ទង់មតិរបស់ទស្សនាវដ្តី Forsa For Stern កាលពីថ្ងៃទី៩ ខែវិច្ឆិកា បាន បង្ហាញឲ្យឃើញថា ពលរដ្ឋអាល្លឺម៉ង់ជាងពាក់កណ្តាលបានគាំទ្រអធិការបតី Angela Merkel បន្តឈរឈ្មោះបោះឆ្នោតក្នុង អាណត្តិទី៤ដែលត្រូវធ្វើឡើងនៅឆ្នាំ២០១៧ បើទោះបីលោកស្រីមានគោលនយោបាយអន្តោប្រវេសន៍បង្កឲ្យមានវិវាទក្តី។

នៅក្នុងការស្ទង់មតិខាងលើបានបង្ហាញ ឲ្យឃើញថា ពលរដ្ឋអាល្លឺម៉ង់៥៩ភាគរយគាំទ្រលោកស្រី មែរគែល ឲ្យបន្តដឹកនាំ អាល្លឺម៉ង់ បើទោះបីលោកស្រីបានអនុញ្ញាត ឲ្យជនភៀសខ្លួនជាង១លាននាក់រស់នៅ ក្នុងប្រទេសអាល្លឺម៉ង់ក្តី។

កន្លងមកលោកស្រី មែរគែល បដិសេធ ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានពី គម្រោងឈរឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៧ ទៀតដែរឬទេ។ លោកស្រី មែរគែល គឺជាស្ត្រីដែលមានប្រជាប្រិយភាពបំផុត និងមាន អំណាចបំផុតលើពិភពលោកជាច្រនឆ្នាំ ជាប់គ្នា ហើយលោកស្រីមានឥទ្ធិពលបំផុតនៅក្នុងតំបន់អឺរ៉ុប ពិសេសគឺប្រទេសចាយ ប្រាក់អឺរ៉ូ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ អាល្លឺម៉ង់បានច្រានចោលការចោទប្រកាន់របស់ប្រទេសទួរគីថា អាល្លឺម៉ង់ជាអ្នកគាំទ្រក្រុមភេរវកម្មនៅ ទួរគី។ រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ លោក Walter Seinmeier បានច្រានចោល ការចោទប្រកាន់ខាងលើក្រោយពេលរដ្ឋ មន្ត្រីក្រសួងការបរទេសទួរគីចោទថា អាល្លឺម៉ង់បានគាំទ្រក្រុមជនជាតិឃើដនៅក្នុង ប្រទេសនេះ។ លោកបន្តទៀតថា ក្រុមភេរវ កម្ម និងក្រុមជនជាតិឃើដត្រូវបានហាមប្រាមចូលក្នុងប្រទេសអាល្លឺម៉ង់។

កន្លងមករដ្ឋមន្ត្រីក្រសួងការបរទេសទួរគី លោក Mevlut Cavusoglu បានចោទប្រកាន់ អាល្លឺម៉ង់ថា បានអនុញ្ញាតឲ្យក្រុមភេរវកម្ម២ដែលធ្លាប់វាយប្រហារប្រទេសទួរគីធ្វើ សកម្មភាពនៅអាល្លឺម៉ង់ដោយគ្មានការ ដាក់ទោសណាមួយនោះទេ ក្នុងនោះមាន ក្រុមជនជាតិឃើដជាដើម។

ទំនាក់ទំនងរវាងអាល្លឺម៉ង់នឹងទួរគី ប្រឈមមុខតានតឹងដាក់គ្នាក្នុងរយៈពេលចុងក្រោយនេះ។ កាលពីចុងសប្តាហ៍កន្លងមកមានមានបាតុករជាង១ម៉ឺននាក់បាន ដង្ហែក្បួនបាតុកម្មនៅទីក្រុងធំៗរបស់អាល្លឺម៉ង់ប្រឆាំងទៅនឹងការចាប់ខ្លួនតំណាង រាស្ត្រក្រុមជនជាតិឃើដនៅក្នុងប្រទេស ទួរគី។

ក្នុងពេលជាមួយគ្នានោះទួរគីបានព្រមាន ថា នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទប់ស្កាត់ក្រុមជនភៀសខ្លួនហូរចូលអឺរ៉ុប ប្រសិន បើអឺរ៉ុបមិនព្រមលើកលែងទិដ្ឋាការសម្រាប់ ពលរដ្ឋទួរគីចូលទៅអឺរ៉ុបទេនោះ៕

angel-markel

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print