សារព័ត៌មានបរទេសលើកឡើងពីសោកនាដកម្មនិងគ្រោះមហន្តរាយពិភពលោកក្រោយលោកត្រាំជាប់ឆ្នោត

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោក ដែលតែងតែប្រឆាំងលោក ដូណាល់ ត្រាំ គាំទ្រលោកស្រី គ្លីនតុន បានប្រើប្រាស់ ពាក្យពេចន៍សោកនាដកម្ម និងគ្រោះមហន្ត រាយរៀបរាប់ពីជ័យជម្នះរបស់លោក ត្រាំ។

សារព័ត៌មាន AFP បានផ្សាយថា សារ ព័ត៌មានជាច្រើនផ្សាយថា លោក ដូណាល់ ត្រាំ ត្រូវបានគេចាត់ទុកថាជាប្រធានាធិបតីដែលមានគ្រោះថ្នាក់និងពិបាកស្មានបំផុតលើពិភពលោក។

ជាការពិតណាស់សូម្បីតែការបោះឆ្នោត ក៏ពិបាកក្នុងការស្មានដោយប្រព័ន្ធផ្សព្វផ្សាយ នានា រួមទាំងអ្នកនយោបាយអ្នកវិភាគបានប្រឆាំងនឹងលោក ដូណាល់ ត្រាំ ទាំងអស់ សូម្បីតែការស្ទង់មតិក៏លោក ដូណាល់ ត្រាំ ចាញ់ផងដែរ ដល់ពេលបោះឆ្នោតពិត ប្រាកដលោកបែរជាយកឈ្នះយ៉ាងច្រើនទៅវិញ។

សារព័ត៌មាន Guardian បានផ្សាយថា ពលរដ្ឋអាមេរិកពេញចិត្តក្នុងការជ្រើសរើស ប្រធានាធិបតីដែលមានគ្រោះថ្នាក់បំផុត។ ពិភពលោកនឹងមានរឿងរ៉ាវជាច្រើនត្រូវ ព្រួយបារម្ភក្នុងពេលខាងមុខ។ លោក ដូណាល់ ត្រាំ នឹងធ្វើអ្វីគ្រប់យ៉ាងឲ្យតែលោក ចងធ្វើ។

ចំណែកសារព័ត៌មាន Sueddeutsche Zeitung របស់អាល្លឺម៉ង់បានវាយតម្លៃថា «នេះមិនមែនជាយុទ្ធនាការឃោសនាទៀតឡើយគឺជាវិបត្តិជាតិនឹងបញ្ចប់ទៅដោយសោកនាដកម្ម។ លោក ដូណាល់ ត្រាំ បាន ក្លាយជាប្រធានាធិបតីអាមេរិករឿងមិននឹកស្មានដល់នឹងក្លាយជាការពិត។

សារព័ត៌មាន Cronica Del Hoy របស់ មិុចស៊ីកូបានវាយតម្លៃថា «ដំណឹងអាក្រក់ពីភាគខាងជើងមិចស៊ីកូ និងពិភពលោក ទាំងមូល»។
សារព័ត៌មានដេលីម៉េលរបស់អង់គ្លេសក៏បានផ្សាយថា «ពលរដ្ឋអាមេរិកបានមើល ស្រាលពីលទ្ធភាពទទួលជ័យជម្នះរបស់លោក ត្រាំ ទាំងនោះនឹងធ្វើឲ្យមានរឿង អាក្រក់កើតឡើងជាមិនខាន»។

សារព័ត៌មាន Liberation របស់បារាំង បានផ្សាយថា «ជ័យជម្នះរបស់លោក ដូ ណាល់ ត្រាំ គឺជាការតក់ស្លុតមួយគឺជាមេឃ បន្ទោសលើអាកាសដ៏ស្ងប់ស្ងាត់»។ សារ ព័ត៌មានខាងលើបានវិភាគថា លោក ដូ ណាល់ ត្រាំ និងក្លាយជាប្រធានាធិបតី អាមេរិក ហើយសិទ្ធិគ្រប់គ្រងពិភពលោកស្ថិតនៅក្នុងដៃរបស់ប្រធានាធិបតីដែលមាន ការប្រកាន់ពូជសាសន៍ និយាយកុហក ប្រកាន់ភេទ និងយាយស្តីគ្មានសុជីវធម៌ ដែលគួរឲ្យស្អប់។

ជោគជ័យលោក ត្រាំ ក៏បានធ្វើឲ្យមាន ការបារម្ភនៅអាស៊ីជាពិសេសតែម្តង ព្រោះអាស៊ីគាំទ្រនយោបាយការបរទេសលោកអូបាម៉ា ឥឡូវ អាស៊ីកំពុងបារម្ភពីផលវិបាកសេដ្ឋកិច្ច។ ក្រោយលោក ត្រាំ ឡើងជា ប្រធានាធិបតី។ ទាក់ទងនឹងប្រធានបទ សាសនាវិញនៅតាមប្រទេសកាន់សាសនាអ៊ិស្លាមដូចជាឥណ្ឌូណេស៊ីគេបានចោទ សួរជាសំណួរថា តើអាចនឹងមានសង្គ្រាម កើតឡើងដែរឬទេ? តើអាមេរិកអាចនឹង វាយប្រហារអ្នកកាន់សាសនាអ៊ិស្លាមដែរឬទេ?

ទោះយ៉ាងនេះក្តីទួរគីកាន់សាសនា អ៊ិស្លាមបានអបអរលោក ត្រាំ ដោយឆ្លៀត លើកឡើងថា ទំនាក់ទំនងរវាងប្រទេស ទាំង២ឈានទៅរកទំព័រថ្មីមួយទៀត បើអាមេរិកព្រមប្រគល់មេចលនាហ្គូលិនដែល ជាប់ចោទថា បានបង្ករដ្ឋប្រហារនៅទួរគី នោះមកឲ្យទួរគីកាត់ទោស។
អុីរ៉ង់ដែលបានសម្រេចចេញកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុភាគីជាមួយអាមេរិក និងប្រទេសមហាអំណាចចំនួន៥ផ្សេង ទៀតបានប្រតិកម្មទាមទារឲ្យលោក ដូណាល់ ត្រាំ គោរពតាមកិច្ចព្រមព្រៀងនេះ។ ប្រមុខ ការទូតបារាំងហ្សង់ម៉ាក អៃរ៉ូល ក៏សម្តែងការបារម្ភពីអនាគតកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះដែរ។

សហភាពអឺរ៉ុបបានលើកឡើងពីការងារ បន្តកិច្ចសហប្រតិបត្តិការរវាងអាមេរិកជាមួយ អឺរ៉ុបដើម្បីធ្វើការក្នុងសំណុំរឿងមួយចំនួន ដូចជាការកម្ចាត់ក្រុមភេរវជនរដ្ឋអ៊ិស្លាម បូរណភាពដែនដីអ៊ុយក្រែនការប្រែប្រួលអាកាសធាតុជាដើម។

លោក ដូណាល់ ត្រាំ ថា ជាប្រធាន សភាអឺរ៉ុបលើកឡើងថា លោកមិនបានរីករាយនឹងជោគជ័យលោកត្រាំទេ ប៉ុន្តែលោក ត្រាំ ជាប្រធានាធិបតី ដូច្នេះលោក ត្រាំ មាន សិទ្ធិនឹងទទួលឱកាសដែលត្រូវផ្តល់ឲ្យគាត់។ សហភាពអឺរ៉ុបបានស្នើឲ្យលោក ត្រាំ មក ចូលរួមជំនួបកំពូលអឺរ៉ុប-អាមេរិក។ ជាផ្លូវ ការប្រទេសនៅអឺរ៉ុបដូចជា អង់គ្លេស អុីតា លី ហុងគ្រី បាននាំគ្នាអបអរជាផ្លូវការចំពោះ ជោគជ័យរបស់លោក ត្រាំ ។

នៅបារាំងលោកស្រី ម៉ារី ឡឺពិន ជាមេ ដឹកនាំបក្សស្តាំនិយមជ្រុលជាបក្សលំដាប់ទី៣ បានចេញមុខអបអរជោគជ័យលោក ត្រាំ ទាំងមុនពេលដែលលោកត្រាំជាប់ឆ្នោត ផ្លូវការទៅទៀត។

ប៉ុន្តែប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ ដែលធ្លាប់រិះគន់លោកត្រាំ និងប្រដូចលោក ត្រាំ ទៅនឹងមេដឹកនាំបក្សស្តាំនិយមជ្រុលនោះបានប្រតិកម្មថា យើងត្រូវតែដើរឲ្យហួស ពីភាពភ័យខ្លាច និងគោរពមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ទោះយ៉ាងនេះក្តី លោកហូឡង់លើកឡើងថា សហរដ្ឋអាមេរិក នៅតែជាដៃគូនាំមុខសម្រាប់បារាំង។

មន្ត្រីបក្សកាន់អំណាចបារាំងមួយចំនួនបារម្ភថា ពេលលោកត្រាំកាន់អំណាចអាចនឹងនាំឲ្យមានការបែងចែកប្រកាន់ពូជ សាសន៍រវាងជនជាតិស្បែកសនឹងស្បែកខ្មៅរវាងបញ្ញវន្តកាន់តែច្រើនឡើង។

ជាមួយគ្នានោះប្រទេសជាច្រើនក៏បានអបអរសាទរដល់លោក ដូណាល់ ត្រាំ ដែល បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។
នៅអាស៊ីប្រធានាធិបតីចិន ស៊ី ជីនពីង បានអបអរនិងបង្ហាញការអន្ទះសាក្នុងការធ្វើការជាមួយលោកដូណាល់ ត្រាំ ដោយ ផ្អែកលើការគោរពគ្នាទៅវិញទៅមក។ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ វិញ បានស្វាគមន៍ជោគជ័យលោក ត្រាំ ដោយ អះអាងថា សម្ពន្ធភាពរវាងជប៉ុននឹងអាមេរិក គ្មានអ្វីប្រែប្រួលទេ។ យោងតាមលោក អាបេ ជប៉ុននិងអាមេរិកផ្តល់តម្លៃរួមគ្នាទៅលើសេរីភាព លទ្ធិប្រជាធិបតេយ្យសិទ្ធិ មនុស្ស និងនីតិរដ្ឋ។

ប្រធានាធិបតីហ្វុីលីពីន ឌុយទែរតេ ដែល គេធ្លាប់ឲ្យប្រសិទ្ធនាមថា ជា ត្រាំ របស់ហ្វុី លីពីននោះបានថ្លែងការអបអរក្រៃលែង ចំពោះជោគជ័យលោក ត្រាំ។ លោក ឌុយ ទែរតេ លើកឡើងថា លោករង់ចាំធ្វើការជាមួយរដ្ឋបាលអាមេរិករបស់លោក ត្រាំ ដើម្បី ពង្រឹងទំនាក់ទំនងទ្វេភាគីផ្អែកលើការគោរព គ្នាទៅវិញទៅមក៕

donald-trump

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print