បើកបរក្នុងស្ថានភាពស្រវឹងស្រា បង្កគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៦និង៤៥នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

តាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ឈ្មោះ វឿន ចាន់ អាយុ ៣៦ ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៤ ផ្លូវលំ ភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្ត ព្រៃវែង ជីះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS- 5750 បើកក្នុងទិសដៅពីលិច ទៅកើត តែម្នាក់ឯង លុះមកដល់ចំណុចកើតហេតុ ជ្រុលទៅបុក និងម៉ូតូ មួយគ្រឿងទៀតម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK – 0103 បើកបរដោយឈ្មោះ ឆែ ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិ ព្រែកតារ័ត្ន សង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយ ចង្វារ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។

សមត្ថកិច្ចបន្តថា ជនបង្កបើកក្នុងស្ថានភាពស្រវឹងស្រា ទើបបង្កជាគ្រោះថ្នាក់ចរាចរណ៍ដូច្នេះ ក្រោយពេលកើតហេតុ កម្លាំនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាសវែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕

preak-4 preak-2 preak-3 preak-1

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print