ប្រធានាធិបតីអូបាម៉ាអំពាវនាវឲ្យពលរដ្ឋគាំទ្រលោកត្រាំដឹកនាំប្រទេសជាតិ

ចែករំលែក៖

អាមេរិក៖ នៅថ្ងៃទី១០ខែវិច្ឆិកា នៅទីក្រុងវ៉ាស៊ីនតោនប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាបានអំពាវនាវដល់បណ្តាតំណាងរាស្ត្រ គណបក្សប្រជាធិបតេយ្យបោះបង់ការខក ចិត្តក្រោយលោកដូណាល់ ត្រាំ ទទួលជ័យ ជម្នះក្នុងការបោះឆ្នោត ហើយផ្ទេរអំណាច ដោយសន្តិវិធី។

លោកអូបាម៉ាបញ្ជាក់នៅសេតវិមានថា «ពេលនេះ យើងទាំងអស់គ្នា ត្រូវតែគាំទ្រដល់ជោគជ័យរបស់លោកត្រាំ និងសាមគ្គី គ្នាដឹកនាំប្រទេសជាតិ។ យើងសង្ឃឹមថាការផ្ទេរអំណាចប្រព្រឹត្តទៅដោយសន្តិវិធី ដោយសារតែយើងរស់នៅក្នុងដំបូលផ្ទះ តែមួយ ជាជនជាតិអាមេរិកតែមួយ និងជា អ្នកស្នេហាជាតិ ដូច្នេះយើងត្រូវការរឿងរ៉ាវ ល្អៗសម្រាប់ប្រទេសជាតិ»។

ផ្ទាល់ខ្លួនប្រធានាធិបតីអូបាម៉ាក៏បាន លើកឡើងផងដែរថា លោកនឹងខិតខំដើម្បីធានាឲ្យប្រធានាធិបតីថ្មីទទួលបានជោគ ជ័យនៅក្នុងតំណែងរបស់ខ្លួន។ លោកអូបាម៉ាក៏បានអំពាវនាវឲ្យពលរដ្ឋបញ្ចប់មន្ទិល សង្ស័យហើយសាមគ្គីគ្នា ។

អំពីបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យវិញ លោកអូបាម៉ាបានលើកឡើងថា គាត់ពិតជាមានមោទនភាពយ៉ាងខ្លាំងដល់ការលះបង់របស់លោកស្រី ដោយសរសើរ ថា អ្នកនយោបាយអាយុ៦៩ឆ្នាំរូបនេះបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសយ៉ាងល្អបំផុតគ្មានអ្នកណាធ្វើឲ្យប្រសើរជាងលោកស្រីឡើយ។

លោកស្រីគ្លីនតុនបានប្រកាសក្រោយទទួលបរាជ័យថា លោកស្រីបានសន្យានឹងសហការជាមួយប្រធានាធិបតីជាប់ឆ្នោត ហើយអំពាវនាវដល់គណបក្សប្រជាធិប តេយ្យគាំទ្រដល់ការដឹកនាំប្រទេសជាតិ របស់លោកត្រាំ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ashton Carter បាន សន្យាថានឹងតាមដានសកម្មភាពផ្ទេរអំណាច ប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់ ។ លោក ក៏បានអរគុណដល់បណ្តាមន្ត្រីនៅក្នុងមន្ទីរបញ្ចកោណដែលនៅក្រៅការប្រជែង តំណែងនយោបាយខាងលើ៕

trump-obama

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print