អាជ្ញាធររាជធានីភ្នំពេញបួងសួងសុំសេចក្ដីសុខចម្រើនសម្រាប់ព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រី ក្រោមឱវាទ បាន រៀបចំ ពិធីបួងសួងសុំសេចក្តី សុខចំរុងចំរើន និងសុំពរ ជ័យ តាមបែបសាសនាពីបារមីដូន ពេញដែលជាស្ថាបនិក រាជធានី ភ្នំពេញ និងបន់ស្រន់អារក្សទឹក នៅរមណីយ៏ដ្ឋានវត្តភ្នំ នាថ្ងៃទី ១២ វិច្ឆិកា ២០១៦ សំរាប់ព្រះរាជ ពិធី បុណ្យអ៊ុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុកដើម្បីឲ្យពិធីបុណ្យនេះប្រព្រឹត្តទៅប្រកបដោយ ក្តីសប្បាយ រីករាយ និងជៀស ផុតពីគ្រោះចង្រៃទាំងពួង។

ក្នុងឱកាសនោះដែរ អាជ្ញាធរ រាជធានីភ្នំពេញ ក៏ បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំទៅតាមប្រពៃណីទំនៀមទំលាប់ដល់ ក្រុមកីឡាករ កីឡាការនីចំណុះទូករាជធានីភ្នំពេញ ដែលជាការលើកកំលាំងចិត្តដល់ចំ ណុះទូកទាំងអស់ឲ្យខិតខំបញ្ចេញអស់សមត្ថភាពក្នុងការប្រណាំង ដើម្បីដណ្តើមជ័យជំនះ ជូនមូលដ្ឋានរបស់ខ្លួន ។

លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖កីឡាករអុំទូកត្រូវតែរឹងមាំ មានវិ ន័យ និងសាមគ្គីភាពល្អ និងត្រូវហ៊ានទទួលយកការពិតទោះចាញ់ឬឈ្នះ វាជារឿងធម្មតា សំរាប់កីឡា ជាពិសេសត្រូវរក្សាភាពថ្លៃថ្នូរ ។

លោកបន្ដថា៖ សម្រាប់ រាជធានី ភ្នំពេញ មានទូកចូលរួម ចំនូន៣៦ទូក ក្នុងនោះប្រភេទទូក អុំបុរស មានចំនួន២៤គូរ,ប្រភេទទូកខ្នាតអន្តរជាតិ បុរសមាន៦ទូក និងប្រ ភេទទូកខ្នាតអន្តរជាតិនារីមាន១ទូក សំរាប់ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដោយ មានកីឡាករ កីឡាការនីចំនួន២៤៧៥នាក់ផងដែរ ។

ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិឆ្នាំនេះ មានទូកមកពីខេត្តក្រុងនានា ទួទាំងប្រទេស ចំនួន២៧៦គូរ , កីឡាករ កីឡាការនីជាង១៦៥០០នាក់ និងមានប្រទីបរបស់ស្ថាប័ននានាចំនួន១២ ចូល រួមផងដែរ។ ហើយនៅពេលល្ងាចថ្ងៃទី ១២ វិច្ឆិកានេះដែរ សាលារាជធានីភ្នំពេញបានរៀបចំ ធ្វើពិធីប្រណាំងទូក (ង )ទូកមួង របស់រាជធានីភ្នំពេញ នៅមាត់ទន្លេមុខវត្តឩណ្ណាលោម ដើម្បីជាការសម កំលាំងត្រៀមចូលរួមអុំប្រណាំងក្នុងព្រះរាជពិធីអុំទូក ធំ នៅថ្ងៃទី ១៣,១៤,១៥ វិច្ឆិកា នេះផងដែរ ៕

pa1 pa-2 pa-1 pa9 pa8 pa3 pa4 pa5 pa6 pa7 pa2

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print