តុលាការ​នឹង​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​មេឃុំ​គណបក្ស​សម​ រង្ស៊ី​ ដើម​ខែ​ធ្នូ​ខាងមុខ​

ចែករំលែក៖

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមផ្តន្ទាទោសមេឃុំគណបក្សសម រង្ស៊ី នៅដើមខែធ្នូ ខាងមុខ ។

ជនជាប់ចោទ ស៊ាង ចែត ត្រូវបាននាំខ្លួនមកកាត់ទោស កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ។ ប៉ុន្តែក្រោយការសួរដេញដោល លោកចៅក្រម កោ វណ្ឌី សម្រេចលើកពេលប្រកាសសាលក្រមថ្ងៃព្រឹកថ្ងៃទី៥ ខែធ្នូ ខាងមុខ ។

លោក ស៊ាង ចែត ត្រូវបានចោទប្រកាន់ពីបទ សូកប៉ាន់សាក្សីតាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ។

គួររំលឹកថា លោក ស៊ាង ចែត ត្រូវបានអញ្ជើញមកសាកសួរពីខេត្តកំពង់ចាម មកអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ។ រហូតដល់វេលាម៉ោង២០និង៥នាទី ថ្ងៃ២៤ ខែមេសា អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនលោក ស៊ាង ចែត តែម្ដង ។

ក្រសួង យុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា លោក ស៊ាង ចែត បានបញ្ចុះបញ្ចូលលួងលោមឲ្យអ្នកនាង ខុម ចាន់តារាទីនិយាយកុហកពីការពិតប្រាប់មហាជនសារព័ត៌មាននិងសមត្ថកិច្ចអំពីរឿងទំនាក់ទំនងស៊ីជម្រៅជាមួយលោក កឹម សុខាហើយសន្យាថានឹងជួយឱ្យបានទៅរស់នៅក្រៅប្រទេស ៕

img_6870

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print