ខ្សឹបដាក់ត្រចៀក៖​ ដល់ម៉ោងថ្នាក់លើដកលោកស្នងការ ម៉ៅ​ ពៅ​ ហើយ

ចែករំលែក៖

តាមប្រភពច្បាស់ការបានឲ្យដឹងថាក្រសួងមហាផ្ទៃបានសំរេចផ្លាស់ប្តូរ(ដក)លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មំុ ចេញពីតំណែងហើយ បន្ទាប់ពីមានពាក្យបណ្តឹងជាច្រើនករណីដាក់ទៅក្រសួងលើការដឹកនាំរបស់ស្នងការរូបនេះពីសំណាក់មន្ត្រីក្រោមឱវាទ។ ចំណែកមកដល់ថ្ងៃទី១១ វិច្ឆការនេះមានរយះពេល២ថ្ងៃមកហើយ ដែលជំនាញអធិការកិច្ចក្រសួងមហាផ្ទៃកំពុងចះុមកបើកការសើុបអង្កេតតាមនិតិវិធីអំពីករណីនេះ។

ប្រភពបានបញ្ជាក់ថា គេមិនបានដឹងអំពីមូលហេតុច្បាស់លាស់ដែលនាំឲ្យមានការដកដំណែងលោកស្នងការ ម៉ៅ ពៅ ឡើយ គេគ្រាន់តែបង្ហើបមូលហេតុខ្លះៗ ដូចជាកំហុសក្នុងការដឹកនាំបញ្ជារមិនមានតម្លាភាព បក្សពួក និយម ខ្វះសាមគ្គីភាពផ្ទៃក្នុងអង្គភាព មិនមានស្នាដៃក្នុងការដឹកនាំបង្រ្កាបបទល្មើស ពិសេសស្នាដៃក្នុងការកសាងអង្គភាពតែម្តងគឺមិនមានទាល់តែសោះ តែបើមាន មានតែស្នាដៃខាងធ្វើរសេដ្ឋកិច្ចជាមួយបទល្មើស ពិសេសបទល្មើសព្រៃឈើដែលឆ្លងដែនទៅប្រទេសវៀតណាម និងសីុដាច់កូនចៅយកតែឯង។

ប្រភពក៏បានបញ្ជាក់ដែរថា ចំពោះការដកដូរដំណែងនេះអ្នកដែលត្រូវមកកាន់ជាស្នងការនគរបាលខេត្តត្បូងឃ្មំុជំនួសលោក ម៉ៅ ពៅ មិនទាន់ត្រូវដឹងថាបានទៅលើលោកណាឲ្យប្រាកដទេ គេគ្រាន់តែបង្ហើបប្រាប់ថា អាចបានទៅលើលោកស្នងការរងម្នាក់មកពីខេត្តភូមិភាគឥសាន្ឍ៕

...

b-phal1 b-phal2 b-phal3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print